ភ្នំពេញ ៖ យុវជនម្នាក់ បានចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន រួចសរសេរសំណេររិះគន់ ទៅលើមេធាវី១រូប ព្រមទាំងអះអាងថាខ្លួនគឺជាព្រះរាជអាជ្ញាអមតុលាការកំពូលរាជធានីភ្នំពេញ ថែមទៀតផង លុះសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ ក៏ឈានដល់ការឃាត់ខ្លួននាំ យកមកសាកសួរ។

តាមប្រភពសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គលឈ្មោះ ជា ដូ ពាក់ព័ន្ធករណីបានចែករំលែក (share) ព័ត៌មានមួយលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ដោយបានសរសេរសំណេរមានខ្លឹមសារថា “ខ្ញុំសុំ ដាក់សំ ណួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទេ? មុននឹងធ្វើជាមេធាវីការពារក្តីឱ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងហ្នឹងវាយ៉ាងម៉េចទេ? សូមលោកមេធាវី ធ្វើការដោយតម្លៃជាមេធាវីផង យើង ជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ” ដែលខ្លឹមសារនេះ បានប្រើឋានៈក្លែង ធ្វើឱ្យប៉ះពាល់ ដល់ស្ថាប័នមហាអយ្យការ អមតុលាការកំពូល។ នាយកដ្ឋាន បានធ្វើការសាកសួរបុគ្គលឈ្មោះជា ដូ និងបានក សាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាម នីតិវិធី។
ក្រោយបញ្ជូនសំណុំរឿងទៅតុលាការ តំណាងអយ្យការបានស្តាប់ចម្លើយជនសង្ស័យ ជា ដូ រួចរាល់ ជនសង្ស័យ បានសារភាពកំហុស និងសុខចិត្តសុំទោសជាសាធារណៈ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ជុំវិញករណីខាងលើនេះ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃអយ្យការអមសាលា ដំបូងរាជធានី ភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលមានខ្លឹមសារដូចខាងក្រោម ៖

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាប ជូនសាធារណជន មេត្តា ជ្រាបថា ៖ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឈ្មោះជា ដូ ភេទប្រុស កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ បានប្រើគណនីហ្វេសប៊ុក របស់ខ្លួន ឈ្មោះ ជានរៈ សាវង្ស ដែលមាន ID:100091333514907 ចែក រំលែក (Share) ព័ត៌មានមួយលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដោយបានសរសេរសំណេរដែលមាន ខ្លឹមសារថា ៖ “ខ្ញុំសុំដាក់សំណួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទេ? មុននឹងធ្វើជា មេធាវីការពារក្តីឱ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទេ? សូមលោកមេធាវី ធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ” ដោយប្រើឋានៈ ក្លែងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នមហាអយ្យការអមតុលាការកំពូល លុះដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក៏ត្រូវ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនឈ្មោះ ជា ដូ យកមកសាកសួរ និងចាត់ការ តាម នីតិវិធី។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនផងដែរថា ៖ ក្រោយពេលទទួលបាន សំណុំរឿងខាងលើ ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ តំណាងអយ្យការ បានធ្វើ ការស្តាប់ចម្លើយជនសង្ស័យឈ្មោះ ជា ដូ រួចរាល់ហើយ ជនសង្ស័យបានសារភាពទទួលស្គាល់កំហុស និង សុខចិត្តសុំទោសជាសាធារណៈ។

ក្រោយពីបានបញ្ចប់កិច្ចស៊ើបអង្កេត តំណាងអយ្យការបានសម្រេចអនុញ្ញាតឱ្យឈ្មោះជា ដូ ត្រឡប់ទៅវិញ ដោយ សារតែសកម្មភាពប្រព្រឹត្តរបស់ជនសង្ស័យ មិនទាន់បានបង្កើតជាអត្ថិភាព នៃបទល្មើសនៅឡើយ បើផ្អែកតាម ភ័ស្តុតាង និងការពិនិត្យសំណុំរឿង របស់តំណាងអយ្យការ…។
ដោយឡែក នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ដដែលនោះដែរ បុគ្គលឈ្មោះជា ដូ បានធ្វើលិខិតសុំទោសជាសា ធារណៈ ដែលមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទឈ្មោះ ជា ដូ កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ លំនៅបច្ចុប្បន្ន ផ្ទះសំណាក់ ML ផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ខ្ញុំបាទសុំទោសចំពោះមហា អយ្យការអមតុលាការកំពូល និងសាធារណជនទាំងអស់។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបាទបានបង្ហោះសារតាមបណ្តាញសង្គម (Facebook) ថា ខ្ញុំសុំដាក់សំណួរ ទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទេ? មុននឹងធ្វើ ជាមេធាវីការពារក្តីឱ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទេ? សូមលោកមេធាវីធ្វើការដោយតម្លៃជាមេធាវីផង យើង ជានរៈ សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ ដែលការបង្ហោះនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃ របស់ស្ថាប័នមហាអយ្យការអមតុលាការ កំពូលយ៉ាងធ្ងន់ធ្ងរ ៕