ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃការិយាល័យជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយ អា ជ្ញាធរសង្កាត់ចោមចៅទី៣ ចុះត្រួតពិនិត្យទីតាំងម៉ាស្សា កោសជប់មួយកន្លែង ប្រទះឃើញស្រោមអនា ម័យមួយចំនួន ដោយមានទាំងប្រើរួច និងមិនទាន់ប្រើ ទើបសង្ស័យ ជាទីតាំងបង្កប់សេវាផ្លូវភេទ ក៏សម្រេច ឃាត់ខ្លួនម្ចាស់ផ្ទះនិងក្មួយ ចំនួន៣នាក់ ព្រមទាំងនារីបម្រើសេវាផ្លូវភេទ ចំនួន៣នាក់ផងដែរ។ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចហាង ម៉ាស្សា ណារី ម៉ាស្សា មានទីតាំងស្ថិតនៅបុរីញូវថោន ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យ ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការ និងត្រួតពិនិត្យទីតាំងហាងម៉ាស្សាខាងលើ កម្លាំង សមត្ថកិច្ចបានរកឃើញស្រោមអនាម័យ មួយចំនួន (ខ្លះប្រើរួច ខ្លះមិនទាន់ប្រើ) ដោយសង្ស័យទីតាំងខាងលើ បង្កប់សេវាកម្មផ្លូវភេទ។

បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកម្ចាស់ទីតាំង រួមទាំងនារីម៉ាស្សា បានកម្លាំងសមត្ថ កិច្ចនាំខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរបន្ត៕



