ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសព័ត៌មានថា នៅវេលាម៉ោង ៣:០០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ក្រសួង សហការជាមួយមូលនិធិ Hemispheres នឹងរៀបចំពិធីបើកកិច្ចកំពូលយុវជនពិភពលោក ២០១៧ ក្រោមប្រធានបទ «បរិស្ថានស្អាតគឺផ្ដើមចេញពីយុវជន» នៅទីស្ដីការក្រសួង ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីយុវជនប្រមាណ២០០នាក់ ក្នុងនោះមានយុវជនកម្ពុជា និងយុវជនមកពី ខេត្តបណ្ដាប្រទេសសមាជិកអាស៊ាន។
កិច្ចប្រជុំកំពូលយុវជនពិភពលោក ២០១៧ (GYS) នឹងធ្វើឡើងចំនួនពីរលើក ដោយលើកទី១ ធ្វើនៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០១៧ និងលើកទី២ ធ្វើនៅខេត្តសៀមរាប ចាបពីថ្ងៃ១៣-១៥ ខែកក្ដដា ឆ្នាំ២០១៧។
គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍អ្នកដឹកនាំយុវជន និងជួយជំរុញ ការរកដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត សម្រាប់បរិស្ថាន និងសុខុមាលភាពសង្គម ៕