Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មួយក្រមុំចងកស្លាប់ ពូថាមិនមែនមកពីម៉ែស្តីបន្ទោស

ក្មួយក្រមុំចងកស្លាប់ ពូថាមិនមែនមកពីម៉ែស្តីបន្ទោស

សៀមរាប ៖ យុវតីវ័យក្មេងរូបស្រស់ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែដាច់ចិត្តចង កបញ្ចប់ជីវិតខ្លួន ឯងនៅក្នុងបន្ទប់ដេក ធ្វើឱ្យក្រុមគ្រួសាររន្ធត់ចិត្តយ៉ាងខ្លាំង លុះក្រោយមក មានការចែករំលែកព័ត៌មានតៗ គ្នា ពេញក្នុងបណ្តាញសង្គមថា មូលហេតុដែលយុវតីរូបនេះគិតខ្លី ដោយសារតែតូចចិត្តរឿងម្តាយស្តីបន្ទោស តែ ករណីនេះ ត្រូវពូរបស់យុវតីរងគ្រោះ បានប្រតិកម្មច្រានចោល។

ករណីយុវតីគិតខ្លីចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។យុវតីដែលចងកបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង មានឈ្មោះនី ស្រីកា អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប (ផ្ទះកើតហេតុខាងលើ)។

យោងតាមប្រភពព័ត៌មានក្រៅផ្លូវការមួយ បានឱ្យដឹងថា មូលហេតុដែលយុវតីរូបនេះ ដាច់ចិត្តគិតខ្លី ដោយ សារតែតូចចិត្តម្តាយស្តីបន្ទោស។

យ៉ាងណាក្តី តាមប្រភពពីបុរសឈ្មោះសួស ចន្ធូ ដែលអះអាងថា ត្រូវជាពូបង្កើតរបស់យុវតីខាងលើ និងជាអ្នក រស់នៅផ្ទះជាមួយគ្នា បានបញ្ចេញប្រតិកម្ម និងច្រានចោលចំពោះការចុះផ្សាយព័ត៌មានមួយ ដែលបានលើក ឡើងថា មូលហេតុដែលក្មួយស្រីរបស់គាត់គិតខ្លី ដោយសារតែត្រូវម្តាយស្តីបន្ទោស “ឱ្យខំរៀន កុំឱ្យដើរលេង ច្រើនពេក” នោះ ថាមិនមែនជាការពិតនោះទេ ខណៈដែលមូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយ។

ឪពុកមារបស់យុវតីខាងលើ បានបញ្ជាក់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៣ ថា “ក្នុងនាមខ្ញុំជាពូបង្កើតរបស់គាត់ ហើយគាត់រស់នៅជាមួយខ្ញុំផ្ទាល់ មិនទាន់ដឹងមូលហេតុផង ចុះហេតុអីសារព័ត៌មានមួយនេះ ហ៊ានសរសេរបង្ហោះទាំងមិនទាន់សាកសួរពីក្រុមគ្រួសារខ្ញុំ ស្នើសុំសារព័ត៌មាន មួយនេះ លុបចេញផង គ្រួសារគេកំពុងកើតទុក្ខ សូមកុំដើម្បីផលប្រយោជន៍ស្ថាប័នខ្លួន ហ៊ានសរសេរទាំង មិនដឹងច្បាស់លាស់…”។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានចុះពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួច បញ្ជាក់ថា យុវតីរងគ្រោះ ពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រណាត់ពណ៌ស ចងកភ្ជាប់នឹងចម្រឹងបង្អួច បណ្តាលឱ្យស្លាប់នៅក្នុងបន្ទប់ដេករបស់ខ្លួន។

សពយុវតីខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រ ពៃណី៕

RELATED ARTICLES