Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសស្នេហ៍មិនចេញមកជួប ស្រីគំរាមចាក់សាំងដុតផ្ទះ

ប្រុសស្នេហ៍មិនចេញមកជួប ស្រីគំរាមចាក់សាំងដុតផ្ទះ

សៀមរាប ៖ គូស្នេហ៍មួយគូ បានទាក់ទងគ្នាមួយរយៈ ជួបរឿងរកាំរកូស ឈានដល់ការបែកបាក់ ដោយភាគី ខាងប្រុសបានសុំផ្តាច់ស្នេហ៍ជាមួយខាងស្រី ប៉ុន្តែខាងស្រីនៅមិនទាន់ដាច់អាល័យ ក៏ព្យាយាមណាត់ជួបមុខ ដើម្បីនិយាយគ្នាឱ្យបានច្បាស់ តែខាងប្រុសចេះតែគេចមុខ មិនព្រមមកជួប ទើបធ្វើឱ្យខាងស្រីខឹង បានទិញសាំង ចំនួន៤លីត្រ ទៅឈរមុខផ្ទះប្រុសស្នេហ៍ គំរាមដុតផ្ទះចោល ប្រសិនបើមិនព្រមចេញមកជួបមុខនាង បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ខ្លួននារីរូបនោះ មកសាកសួរ។

ករណីនារីម្នាក់គំរាមដុតផ្ទះប្រុសស្នេហ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមូលដ្ឋានសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ស្ត្រីដែលគំរាមដុតផ្ទះប្រុសស្នេហ៍ និងត្រូវ សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសីហា ទិត្យាឆរ៉ាវី អាយុ៣៣ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ មានលំ នៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកបុរសជាប្រុសស្នេហ៍ មានឈ្មោះស៊ីន គឹមហេង មានលំនៅ ផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៣ គេបានឃើញស្ត្រីឈ្មោះសីហា ទិត្យាឆរ៉ាវី ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AI-2253 ទៅកន្លែងលក់ចាប់ហួយមួយកន្លែង រួចក៏ទិញសាំង ចំនួន៤លីត្រ ច្រកថង់ ហើយយកទៅគំរាមឈ្មោះស៊ីន គឹមហេង ឱ្យចេញមកជួបខ្លួន បើមិនមកជួបទេ នាងនឹងដុតភូមិគ្រឹះ អូខេវ័នវីឡា នោះចោលតែម្តង។ ប៉ុន្តែនៅពេលស្ត្រីរូបនោះ កំពុងតែរៀបចំធ្វើសកម្មភាពដុត ក៏ត្រូវបាន បុគ្គលិក អូតែល ទៅរារាំងទាន់ និងឃាត់ខ្លួន នាំទៅកាន់ប៉ុស្តិ៍នគរបាលស្វាយដង្គុំ ក្រុងសៀមរាប ដើម្បីសាកសួរ តែម្តង។នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះសីហា ទិត្យាឆរ៉ាវី បានឆ្លើយសារភាពថា នាងពិតជាបានទិញសាំង ចំនួន ៤លីត្រ ក្នុងបំណងយកទៅដុតភូមិគ្រឹះ អូខេវ័នវីឡា នោះមែន ដើម្បីគំរាមឱ្យឈ្មោះស៊ីន គឹមហេង ចេញមក ជួបខ្លួន បើមិនចេញមកទេ ខ្លួននឹងដុតភូមិគ្រឹះនោះចោលតែម្តង។

ដោយឡែកតាមប្រភពព័ត៌មានមួយទៀត បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២ ៣នោះ ឈ្មោះ ស៊ីន គឹមហេង បានទូរស័ព្ទមកប្រាប់ខ្លួនថា ស្រីស្អាតយកសាំងមកដុតផ្ទះហើយ ហើយក៏បិទទូរស័ព្ទទៅ។ បន្ទាប់មក ស្រាប់តែឃើញស្ត្រីឈ្មោះសីហា ទិត្យាឆរ៉ាវី ជិះម៉ូតូចូលភូមិគ្រឹះ អូខេវ័នវីឡា ដោយមានកាន់ថង់ខ្មៅ មកជាមួយផង ទើបភ្លាមនោះ ប្រជាការពារភូមិ និងកម្លាំងនគរបាលប៉ុស្តិ៍ស្វាយដង្គុំ ចុះអន្តរាគមន៍ ដោយមាន ឈ្មោះស៊ីន គឹមហេង ដែលជាប្រុសស្នេហ៍ ចេញមុខដែរ និងបាននាំស្ត្រីរូបនោះ ទៅសាកសួរ និងសម្របសម្រួល បញ្ចប់ រឿង នៅប៉ុស្តិ៍សង្កាត់ស្វាយដង្គុំ តែម្តង៕

RELATED ARTICLES