Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ស្រី ៦ផ្គាក់ ខឹងចោទជួញថ្នាំញៀន

កាប់ស្រី ៦ផ្គាក់ ខឹងចោទជួញថ្នាំញៀន

ព្រៃវែង ៖ ជនដៃដល់ជាឃាតករចិត្តកំណាចម្នាក់ ខឹងសម្បានឹងស្ត្រីជាអ្នកជិតខាងម្នាក់ ចេះតែនិយាយដៀមដាម ចោទថាខ្លួនជួញដូរគ្រឿងញៀន ស្រាប់តែចងគំនុំ លុះឃើញស្ត្រីរងគ្រោះកំពុងដើររុញរទេះកូនតូច អាយុ១ខួប នៅលើចិញ្ចើមផ្លូវ ក៏ទាញកាំបិតផ្គាក់ លបកាប់ពីក្រោយ ចំនួន៦កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ចំណែក ជនដៃដល់ បានព្យាយាមរត់គេចខ្លួនដែរ តែត្រូវសមត្ថកិច្ចជំនាញ តាមចាប់ឃាត់ខ្លួនភ្លាមៗ។ករណីឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ មុខផ្ទះឈ្មោះយិន គឿន ភេទស្រី អាយុ៦៩ឆ្នាំ ស្ថិតក្នុងភូមិតាព្រះ ឃុំព្រែក តាសរ ស្រុកពោធិ៍រៀង។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចិន គឹមហ័រ ភេទប្រុស អាយុ៤២ឆ្នាំ មុខ របរមិនពិតប្រាកដ មានលំនៅក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង។ ចំណែកស្ត្រីរងគ្រោះ មាន ឈ្មោះ លាង សុជា អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង (ជាអ្នកជិត ខាង គ្នា)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានរករឿងចោទប្រកាន់ជនរងគ្រោះថា បានដើរនិយាយដើមខ្លួន ថាជាអ្នកដើរចែកចាយគ្រឿងញៀន (អ្នកលក់ថ្នាំញៀន) ដោយជនសង្ស័យ បានចាប់ ផ្តើមរករឿង និងបោះសម្តីដាក់ស្ត្រីរងគ្រោះ តាំងពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មកម៉្លេះ។ ស្រាប់តែមក ដល់ វេលាម៉ោង ៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យបានឃើញស្ត្រីរងគ្រោះដើររុញរទេះកូន អាយុ១ខួប តាមថ្នល់កៅស៊ូ ស្រាប់តែក៏ស្ទុះទាញកាំបិតផ្គាក់ មកកាប់ទៅលើស្ត្រីរងគ្រោះ ចំនួន៦កាំបិត (ខ្នង ចំនួន ២កាំបិត ក្បាល ចំនួន២កាំបិត និងដៃឆ្វេង ចំនួន២កាំបិត) បណ្តាលឱ្យស្ត្រីរងគ្រោះដួលស្លាប់ក្នុងថ្លុក ឈាមមួយ រំពេច។

ក្រោយកើតហេតុភ្លាម ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីលោក តាន់ ប៊ុនលី ព្រះរាជអាជ្ញារង  នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលនៃអធិការ ដ្ឋាននគរ បាលស្រុកពោធិ៍រៀង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច័យសព និងតាមចាប់ ខ្លួនជនដៃដល់ជាឃាតករ បានភ្លាមៗផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាឃាតករខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់សម្លាប់ស្ត្រី រងគ្រោះប្រាកដមែន មូលហេតុដោយសារតែខឹងស្ត្រីរងគ្រោះដើរនិយាយដើមថា ខ្លួនជាអ្នកលក់ថ្នាំញៀន។ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ ឱ្យក្រុម គ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES