Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងទំនើងកាប់ចាក់គ្នា ផ្អើលផ្សារឌុយមិច

 ក្មេងទំនើងកាប់ចាក់គ្នា ផ្អើលផ្សារឌុយមិច

 ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុម បានបង្កហិង្សាទៅលើយុវជនម្នាក់ និងបានវាយកម្ទេចម៉ូតូមួយគ្រឿង ផ្អើលផ្សារ ឌុយមិច បង្កឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរ មានការភ័យខ្លាចគ្រប់ៗគ្នា។ករណីអំពើហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង ៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្សារឌុយមិច ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

 តាមប្រភពព័ត៌មានពីពលរដ្ឋដែលជាអ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ កំពុងតែលក់បាយនិងម្ហូប ឱ្យជនរងគ្រោះ ស្រាប់តែឃើញក្មេងស្ទាវមួយក្រុម មានគ្នីគ្នាប្រមាណជាង ១០នាក់ បាន ជិះម៉ូតូប្រហែល ៦-៧គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ ខ្សែក្រវាត់ និងខ្លះទៀតកាន់មួកសុវត្ថិភាព បានប្រើប្រាស់ ហិង្សាទៅលើយុវជនរងគ្រោះដែលកំពុងតែឈប់ទិញម្ហូប បណ្តាលឱ្យបែកក្បាល និងវាយកម្ទេចម៉ូតូជន រងគ្រោះ ថែមទៀតផង។ បន្ទាប់ពីព្រួតគ្នាកាប់ចាក់និងវាយកម្ទេចម៉ូតូជនរងគ្រោះរួចហើយ ក្រុមជនបង្កហេតុទាំងអស់ បានរត់គេចខ្លួនដោយសុវត្ថិភាព។ ក្រោយពេលកើតហេតុ បងប្អូនសាច់ញាតិជនរងគ្រោះ បានយកម៉ូតូ និងជនរង គ្រោះ ទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក ឃើញមានកម្លាំងនគរបាលប៉ុស្តិ៍មនោរម្យ និងកម្លាំងមូលដ្ឋានខណ្ឌ៧ មករា ចុះមកដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍៕

RELATED ARTICLES