Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើករ៉ូឡូកិនមីនតោន ផ្ទុះរបួសធ្ងន់

បើករ៉ូឡូកិនមីនតោន ផ្ទុះរបួសធ្ងន់

បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងបើកបរគ្រឿងចក្រ ១គ្រឿង (រ៉ូឡូ) កិនបង្ហាប់ស្ថាបនាផ្លូវលំ ១ខ្សែ នៅក្នុងភូមិ  ស្រាប់តែរ៉ូឡូបានកិនចំមីនតោន ១គ្រាប់ បណ្តាលឱ្យផ្ទុះកក្រើក បង្កឱ្យអ្នកបើកបរ រងរបួសធ្ងន់។ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចការដ្ឋាន ស្ថាបនាផ្លូវលំ១ខ្សែ ស្ថិតក្នុងភូមិបន្ទាយ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

បុរសរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះសុខ ហ៊ីង ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរអ្នកបើកបរគ្រឿងចក្រ មានលំនៅ ភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ នៅក្នុងមូលដ្ឋានខាងលើ បានធ្វើការស្ថាប នាផ្លូវលំ ១ខ្សែ ហើយក្នុងនោះជនរងគ្រោះខាងលើ បានបើករ៉ូឡូកិនបង្ហាប់ដីសុខៗ ស្រាប់តែកិនមីនតោន ១គ្រាប់ ធ្វើឱ្យផ្ទុះកក្រើក និងបណ្តាលឱ្យអ្នកបញ្ជាគ្រឿងចក្រ រងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ភ្លាមៗ៕

RELATED ARTICLES