Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះសង្ឃបើកឡានក្រឡាប់ របួសធ្ងន់២អង្គ

ព្រះសង្ឃបើកឡានក្រឡាប់ របួសធ្ងន់២អង្គ

ឧត្តរមានជ័យ ៖ ព្រះសង្ឃ ១អង្គ បានបើករថយន្ត ១គ្រឿង ដោយមានព្រះសង្ឃមួយអង្គទៀត រួមដំណើរជាមួយ ផង ស្រាប់តែបានជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ រេចង្កូតធ្លាក់ពីលើផ្លូវលំ ចូលទៅក្នុងប្រឡាយ ក្រឡាប់ជាច្រើន ត្រឡប់ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២អង្គ  និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិត នៅក្នុងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង។

ព្រះសង្ឃរងគ្រោះទាំង២អង្គ ១-ព្រះនាម ពៅ យូរី ព្រះជន្ម៣៣វស្សា គង់នៅវត្តអូរគគីរកណ្តាល (ជាអ្នកបើកបរ រថយន្ត)។ ចំណែកព្រះសង្ឃ ១អង្គទៀត ដែលរួមដំណើរ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។តាមប្រភពពីប្រជាពលរដ្ឋអ្នកភូមិ នៅកន្លែងកើតហេតុ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា មុនពេលកើតហេតុ អ្នកភូមិស្រឡៅស្រោង និងអ្នកភូមិទួលទ្រាស ក្នុងឃុំលំទង តែងតែបានសង្កេត ឃើញព្រះ សង្ឃ ១អង្គ ព្រះនាម ពៅ យូរី បើកបររថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2W-6115 ដោយផ្ទាល់ ជាញឹកញាប់។ លុះមកដល់ថ្ងៃកើតហេតុ គេឃើញព្រះអង្គបើកបររថយន្តខាងលើ ក្នុង ល្បឿនលឿន បោះពួយក្នុងទិសដៅពីត្បូង ឆ្ពោះមកទិសខាងជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងជាមានឧបសគ្គអ្វី ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ពីលើផ្លូវលំ ចូលទៅក្នុងប្រឡាយក្រឡាប់ជាច្រើន ត្រឡប់ បណ្តាលឱ្យព្រះសង្ឃទាំង២អង្គ រងរបួសធ្ងន់តែម្តង។

តាមការឱ្យដឹងពីសមត្ថកិច្ចជំនាញចរាចរណ៍ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា ពិតជាមានករណីព្រះ សង្ឃបើកបររថយន្តដោយអង្គឯង បណ្តាលឱ្យក្រឡាប់ប្រាកដមែន។ ហើយក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ ទាំង២អង្គ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ រីឯរថយន្ត ត្រូវបានប្រគល់ឱ្យ ព្រះសង្ឃយកទៅធ្វើការជួសជុល៕

RELATED ARTICLES