Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនធម៌សុំរួមភេទបាន១ដង លែងសុំទៀត ម៉ែធម៌ប្តឹង

កូនធម៌សុំរួមភេទបាន១ដង លែងសុំទៀត ម៉ែធម៌ប្តឹង

ភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ បានរាប់អានយុវជនម្នាក់ ធ្វើជាកូនធម៌ ស្រលាញ់យកចិត្តទុកគ្នាដូចម៉ែកូន លុះយប់ មួយ កូនធម៌មកពីផឹកស្រវឹងធ្លាក់ភ្នែក ស្រាប់តែបើកមុងម៉ែធម៌ សុំរួមភេទ ចំណែកម៉ែធម៌ក៏ចិត្តល្អ បើកដៃឱ្យកូន ធម៌នាំទៅលេងឋានសួគ៌ទៅ។ លុះក្រោយពីបានស្គាល់ខ្លួនប្រាណម៉ែធម៌បានម្តង កូនធម៌បែរជាធ្វើសោះអង្គើយ លែងរវីរវល់ សូម្បីមុខក៏មិនចង់មើល ហាក់ចង់ដោះដៃ ធ្វើឱ្យស្ត្រីជាម្តាយធម៌ខឹង ក៏រត់ទៅប្តឹងឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍។

ករណីស្ត្រីមេម៉ាយប្តឹងកូនធម៌នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ភាគីស្ត្រីជាម្តាយធម៌ មានឈ្មោះ ច.ង.រ អាយុ៤៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ក្នុងភូមិ ព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកភាគីយុវជនជាកូនធម៌ មានឈ្មោះ ច.ក អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ធ្វើការជាមួយគ្នា។

តាមសម្តីស្ត្រីមេម៉ាយខាងលើ បានរៀបរាប់ប្រាប់ថា គាត់បានក្លាយជាស្ត្រីមេម៉ាយ រយៈពេល ៥ឆ្នាំមកហើយ ដោយកាលណោះ ប្តីរបស់គាត់មានអាយុ២៩ឆ្នាំ ហើយបានចុះទៅចោលគាត់បាត់រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែ រវាងគាត់និងប្តីមុននោះ អត់មានកូនជាមួយគ្នាទេ ហើយតាំងពី បែកបាក់ប្តីមក គាត់មិនធ្លាប់ទាក់ទងស្នេហា ជាមួយប្រុសណាទៀតនោះទេ។

ស្ត្រីដដែល បន្តថា ក្រោយពីប្តីចុះចោលបាត់ទៅ រូបគាត់បានចាកចេញពីស្រុកកំណើត មកធ្វើជាកម្មការិនីរោង ចក្រ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ដោយជួលបន្ទប់ស្នាក់នៅក្នុងភូមិខាងលើ។ លុះរយៈពេលប្រមាណជាង ៣ខែ មុននេះ គាត់បានស្គាល់ រាប់អានជាមួយកំលោះម្នាក់ ឈ្មោះច.ក អាយុតិចជាងគាត់ជិត២០ឆ្នាំ ដែលធ្វើជាកម្មករ នៅក្នុងរោងចក្រជាមួយគ្នា ហើយការរាប់អានមានភាពស្និទ្ធស្នាលគ្នាដូចម្តាយកូន (ម៉ែកូនធម៌)។

លុះដល់យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មិនដឹងថាកូនធម៌នោះផឹកស៊ីស្រវឹងមកពីណាទេ បានចូលមកដល់ ក្នុងបន្ទប់ដេករបស់គាត់ ហើយបានបើកមុង ចូលមកសុំគាត់ត្រង់ៗថា “ឱ្យខ្ញុំសុំ១មក (សុំរួមភេទ)”។ ពេលនោះ គាត់ក៏មិនបានប្រកែកអ្វីដែរ និងបានយល់ព្រមឱ្យតាមសម្រួល ដោយគិតក្នុងចិត្តថា ក្រោយពីយប់នេះទៅ ពួកគាត់ច្បាស់ជាអាចផ្លាស់ប្តូរពីម៉ែកូនធម៌ ទៅជាប្តីប្រពន្ធ ចាប់ដៃគ្នាសាងគ្រួសារថ្មីមិនខាន។ បន្ទាប់មក កូន ប្រុសនោះ បានរួមភេទជាមួយគាត់ រហូតបានសម្រេចតែម្តង។

ស្រាប់តែព្រឹកឡើង កូនធម៌នោះ បានចេញទៅវិញបាត់ ទាំងមិនមាត់កអ្វីទាំងអស់។ ចំណែកគាត់នឹកស្មានថា កូនប្រុសអៀនខ្មាស ព្រោះនៅក្មេង មិនធ្លាប់ឆ្លងកាត់ការរួមភេទ ទើបមិនទាន់បានសួរនាំភ្លាមដែរ។ ស្រាប់តែតាំង ពីនោះមក កូនធម៌លែងមកជាន់បន្ទប់ជួលរបស់គាត់ និងឈប់រវីរវល់ជាមួយគាត់ សូម្បីតែពេលធ្វើការ ជួបមុខគ្នា នៅក្នុងរោងចក្រ ក៏លែងនិយាយរកគាត់ដែរ ធ្វើដូចមនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនមកអ៊ីចឹង។

ស្ត្រីខាងលើ បន្តថា ដោយសារតែឃើញកូនធម៌ លែងរវីរវល់ និងចង់ដោះដៃបែបនេះ ទើបគាត់ដាច់ចិត្តកាត់ កេរ្តិ៍កាត់ខ្មាស ទម្លាយរឿងកូនប្រុសធ្លាប់សុំរួមភេទជាមួយគាត់ ប្រាប់អ្នកធ្វើការជាមួយគ្នា នឹកក្រែងកូនប្រុស នោះខ្មាសគេ និងព្រមចេញមុខទទួលខុសត្រូវលើគាត់ តែបែរជាកូនប្រុសធម៌ មិនបានរត់ទៅណាទេ នៅធ្វើ ការងារជាធម្មតា ហើយតែនៅតែបន្តធ្វើព្រងើយកន្តើយ មិនខ្វល់ពីរូបគាត់ដដែល។ ដោយសារតែអស់វិធីនឹង ហៅឱ្យកូនធម៌ មកដោះស្រាយគ្នាទៀត ទើបនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គាត់បានធ្វើដំណើរមក កាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីប្តឹងសុំឱ្យយុវជននោះទទួលខុសត្រូវចំ ពោះគាត់តែម្តង។

ជុំវិញករណីខាងលើនេះ មន្ត្រីនគរបាល បានបញ្ជាក់ប្រាបថា់ ស្ត្រីខាងលើ ពិតជាបានទៅដាក់ពាក្យប្តឹងយុវ ជនជាកូនធម៌មែន ប៉ុន្តែក្រោយពីការសួរនាំស្ត្រីនោះរួចមក ទើបដឹងថា រឿងនេះពុំមែនជាបទល្មើសរំលោភ សេពសន្ថវៈនោះទេ ដោយសារតែស្ត្រីរូបនោះព្រមព្រៀងឱ្យកូនធម៌ រួមភេទតាមសម្រួល ។ជាដំណោះស្រាយ សមត្ថកិច្ចបានត្រឹមណែនាំឱ្យស្ត្រីមេម៉ាយខាងលើ ទៅជួប ធ្វើការសម្របសម្រួលគ្នាជាមួយ យុវជននោះ ឬក៏ ជាមួយក្រុមគ្រួសារខាងប្រុសតែម្តងទៅ ទើបស្ត្រីខាងលើ បានសម្រេចត្រឡប់ទៅផ្ទះជួលវិញ បាត់ទៅ៕

RELATED ARTICLES