Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូសង្សារឈ្លោះគ្នា ខឹងស្រីចុះដើរ ប្រុសបើកម៉ូតូ បុកគូទឡាន ស្លាប់

គូសង្សារឈ្លោះគ្នា ខឹងស្រីចុះដើរ ប្រុសបើកម៉ូតូ បុកគូទឡាន ស្លាប់

ភ្នំពេញ ៖ គូសង្សារវ័យក្មេង១គូ ទើបនឹងត្រឡប់មកពីដើរលេង ទាស់សម្តីគ្នាតាមផ្លូវ ខាងស្រីចុះដើរ ស្រាប់ តែភាគីប្រុសខឹងសម្បា ក៏ជិះម៉ូតូឡើងស្ពានក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយ រថយន្ត ដឹកទំនិញ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ធ្វើឱ្យនារីជាសង្សារ ទួញយំបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ផ្នែកខាងលិច ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បុរសរងគ្រោះដែលជិះម៉ូតូបុកគូទរថយន្ត បណ្តាលឱ្យបាត់បង់ជីវិត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ទេ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញ ១គ្រឿង ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 2O-4414 ធ្វើដំណើរឡើងស្ពានព្រះមុនីវង្សថ្មី ក្នុងទិសដៅពីលិច ទៅកើត ខណៈបើកឡើងបាន តែបន្តិច ដោយសារឡើងមិនរួច ទើបអ្នកបើកបរបានឈប់ ហើយបានឱ្យរថយន្តបែនមួយគ្រឿង ជួយសណ្តោង ប៉ុន្តែកំពុងតែចងខ្សែដើម្បីសណ្តោង ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-2637 ធ្វើដំណើរក្នុងល្បឿនលឿន បោះពួយឡើងស្ពាន មកពីក្រោយ ជ្រុលទៅបុកគូទរថយន្ត ពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ុតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ដោយឡែក តាមសម្តីនារីម្នាក់ ដែលអះអាងថាត្រូវជាសង្សាររបស់ជនរងគ្រោះខាងលើ បានរៀបរាប់ ទាំងទឹក ភ្នែកប្រាប់ថា មុនពេលកើតហេតុ ពួកគេទាំង២ ទើបនឹងត្រឡប់មកពីដើរលេង លុះជិះម៉ូតូដឹកគ្នាតាមផ្លូវ បំណង ត្រឡប់ទៅផ្ទះវិញ ក៏បានឈ្លោះប្រកែកគ្នា ទើបនាងខឹង ក៏ចុះពីម៉ូតូ ដើរ ទុកឱ្យសង្សារជិះម៉ូតូតែម្នាក់ឯង។ រំពេចនោះ សង្សាររបស់នាង (ជនរងគ្រោះ) ផ្ទុះកំហឹង ក៏ជិះម៉ូតូក្នុងល្បឿនលឿន សំដៅឡើងស្ពានព្រះមុនីវង្សថ្មី ទៅចោលនាង រួចក៏ជួបគ្រោះអកុសល ជ្រុលទៅបុកគូទរថយន្ត បណ្តាលឱ្យស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង យកយានយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅរៀបចំធ្វើ បុណ្យតាម ប្រពៃណី៕

RELATED ARTICLES