ភ្នំពេញ ៖ បុរសម្នាក់ចេញមកពីខារ៉ាអូខេហ្សង់លីហ្សេ ស្រវឹងខ្លាំងពេក បើករថយន្តទៅមុខ លែងរួចបាន ក៏ឈប់រថយន្តនៅតាមចិញ្ចើមផ្លូវ កាច់កៅអីដេកលង់លក់នៅមុខក្រសួងពត៌មាន តាមមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលា១០និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ស្រវឹងស្រាឡើងជោគជាំបើករថយន្តម៉ាក PRADO ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2E-8939 ទើបនឹងចេញពីខារ៉ាអូខេហ្សង់លីហ្សេ គោលបំណងត្រឡប់ទៅផ្ទះវិញ ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង មកមកដល់ចំណុចខាងលើ ដោយសារតែស្រវឹងខ្លាំងពេក បើករថយន្តទៅមុខលែងរួច បានអែបរថយន្តនៅចិញ្ចើមផ្លូវ ហើយកាច់កៅអី បញ្ឆេះរថយន្ត ឈប់ដេកលង់លក់ដាក់ជើងនៅលើចង្កូតរថយន្ត មិនបានចាក់សោរទ្វារថយន្តទៀត សំណាងល្អហើយមានសមត្ថកិច្ចជួយការពារ កុំឲ្យគេលួចព្រទ្យសម្បត្តិរបស់គាត់ ។ លុះមួយសន្ទុះក្រោយមក ក៏មានសន្តិសុខ២នាក់ ដែលយាមនៅខារ៉ាអូខេហ្សង់អាលីហ្សេ គាត់បានប្រាប់ថា បុរសដែលដេកនៅក្នុងរថយន្តនេះ គាត់ទើបតែចេញមកពីខារ៉ាអូខេហ្សង់អាលីហ្សេ ហើយគាត់ស្រវឹងខ្លាំងពេកបានទូរស័ព្ទហៅពួកគាត់ឲ្យមកជួយជូនទៅផ្ទះនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
ក្រោយពេលកើតហេតុប្រពន្ធរបស់បុរសដែលដេកក្នុងរថយន្តបានមកដឹកប្តីត្រឡប់ទៅផ្ទះវិញ ៕