Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីប៉ូលិស វ៉ៃថៅកែហាងកាហ្វេ រយះក្បាល២០ថ្នេរ

មន្ត្រីប៉ូលិស វ៉ៃថៅកែហាងកាហ្វេ រយះក្បាល២០ថ្នេរ

សៀមរាប ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំបក្ខ ពួកជិត២០នាក់ ជិះរថយន្ត ៤គ្រឿង និងហែហមអមដោយម៉ូតូជាច្រើនគ្រឿង ទៅធ្វើសកម្មភាពទាញកៅអី វាយ ទៅលើម្ចាស់ហាងកាហ្វេ  ឃ្វីនកាហ្វេ ដល់កន្លែងលក់ទាំងយប់ បណ្តាលឱ្យរងរបួសធ្ងន់ បែកក្បាល ដេរជិត២០ ថ្នេរ។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចទល់មុខវិទ្យាល័យអង្គរ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ។

តាមប្រភពព័ត៌មាន សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ជនបង្កហេតុ មានឈ្មោះអ៊ី ប៊ុនហេង អាយុជាង ៣០ឆ្នាំ មុខរបរជាមន្ត្រីប៉ូលិសខេត្តសៀមរាប ហើយក៏ជាកូនអ្នកមាន និងមានឥទ្ធិពលនៅក្នុងក្រុងសៀមរាប ផងដែរ។ ចំណែកជនរងគ្រោះ មានឈ្មោះហេង លីហ៊ួរ គឺជាថៅកែហាងកាហ្វេ ឃ្វីន កាហ្វេ មានទីតាំង ស្ថិតនៅ ត្រង់ចំណុចកើតហេតុខាងលើ។

តាមការរៀបរាប់ពីបងប្អូនរបស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះហេង លីហ៊ួរ ដែលជាម្ចាស់ហាងកាហ្វេ ឃ្វីនកាហ្វេ បានអង្គុយលេងនៅក្នុងហាងកាហ្វេរបស់គាត់ ជាមួយមិត្តភក្តិ ចំនួន ២នាក់ ។ រហូតដល់វេលាម៉ោង ១១យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ស្រាប់តែជនបង្កហេតុ មានគ្នាជិត២០នាក់ បានចូល មកវាយជនរងគ្រោះនៅក្នុងហាងតែម្តង។ ចំណែកឯជនរងគ្រោះបានរត់ចេញទៅក្រៅ ដើម្បីឱ្យអ្នកជិតខាងជួយ ហើយពេលនោះជនរងគ្រោះបានរត់ចូលទៅក្នុងហាងមួយទៀតដែលមានឈ្មោះ តាម៉ាប់ ស្លាបមាន់ក្រឡុក នៅ ក្បែរនោះ ដើម្បីឱ្យបុគ្គលិក ឬភ្ញៀវជួយ ប៉ុន្តែគ្មាននរណាម្នាក់ជួយនោះទេ ទើបក្រុមជនបង្កហេតុដេញវាយចូល ទៅដល់ហាងតែម្តង។ បន្ទាប់មក ជនរងគ្រោះ បានរត់ចេញមកក្រៅវិញ តែក្រុមជនបង្កហេតុ នៅតែដេញតាម វាយ រហូតដល់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

ប្រភពដដែល បន្តថា នៅពេលជនបង្កហេតុគេចខ្លួនបាត់អស់ ពួកគាត់ក៏នាំគ្នាមកជួយយកជនរងគ្រោះ ទៅគ្លីនិក ឯកជន ដើម្បីជួយសង្គ្រោះ ព្រោះជនរងគ្រោះត្រូវរបួសធ្ងន់ បណ្តាលឱ្យហូរឈាមយ៉ាងច្រើន។ ចំណែកសមត្ថកិច្ច មិនទាន់ចាប់បានជនដៃដល់នៅឡើយទេ។

ចំណែកពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បានខ្សឹបប្រាប់ថា មុនពេលកើតហេតុ ពួកគាត់បិទទ្វារហូបបាយ នៅខាងក្នុង ស្រាប់តែមួយសន្ទុះ ឮស្រែកឡូឡា ដោយមិនដឹងថា តើមានរឿងអីនៅខាងក្រៅនោះទេ។ បន្ទាប់មកពួកគាត់ក៏បើកទ្វារ អើតមើលមកក្រៅ ក៏ឃើញក្មេងៗមួយក្រុមធំ នាំគ្នាដេញវាយម្ចាស់ហាងកាហ្វេ ឃ្វីនកាហ្វេ ប៉ុន្តែមិនឃើញមានសមត្ថកិច្ចចុះជួយអន្តរាគមន៍ឡើយ ឃើញមានតែ អ្នកថត។ លុះមួយសន្ទុះក្រោយមក ឃើញសមត្ថកិច្ចចុះមកដល់ ប៉ុន្តែជនបង្កហេតុ ខ្លះរត់ឡើងឡាន ខ្លះទៀតរត់ឡើងម៉ូតូ រួចបើកគេចខ្លួនបាត់អស់ទៅហើយ នៅសល់តែសមត្ថកិច្ចកំពុងសួរនាំម្ចាស់ហាងកាហ្វេរងគ្រោះតែប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទ ណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ថា ជនល្មើសដែលប្រព្រឹត្តបទល្មើស កម្លាំង នគរបាលជំនាញ បានហៅមកសាកសួររឿងហិង្សាដោយចេតនានេះ គឺកើតឡើងមកពីការឌឺដងដាក់គ្នា ដោយ សាររឿងមនុស្សស្រី។ លោកបន្ថែមថា ករណីវាយតប់នោះ ឃើញមានមនុស្សច្រើន ប៉ុន្តែការបង្កនោះ ដោយជន ដៃដល់ម្នាក់ គឺកម្លាំងបានហៅគាត់មកសាកសួរ ហើយឱ្យភាគីទាំងសងខាងមានការសម្របសម្រួលគ្នាជាសំ ណងអស់ហើយ។

លោកស្នងការ បញ្ជាក់បន្ថែមថា ជនបង្កហេតុ គឺជាកងកម្លាំង ដូច្នេះត្រូវដាក់វិន័យកងកម្លាំង កុំឲ្យធ្វើផ្តេសផ្តាស ទៀត ។ ដោយឡែកអ្នកដទៃទៀត ក៏សមត្ថកិច្ចបានហៅសាកសួរដែរ ប៉ុន្តែពួកគេមិនបានចូលរួមប្រព្រឹត្តបទ ល្មើសហិង្សានោះទេ៕

RELATED ARTICLES