Monday, December 23, 2024
Homeព័ត៌មានជាតិស្រវឹងទឹកត្នោតជូរ បណ្តើរម៉ូតូទៅដេកនៅលើខឿនចិញ្ចើមផ្លូវ

ស្រវឹងទឹកត្នោតជូរ បណ្តើរម៉ូតូទៅដេកនៅលើខឿនចិញ្ចើមផ្លូវ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់មកពីផឹកទឹកត្នោតជូរស្រវឹងខ្លាំងពេក បណ្តើរម៉ូតូទៅមុខ លែងរួចបានផ្តួលម៉ូតូចោល ហើយទៅដេកលើខឿននៅតាមចិញ្ចើមផ្លូវ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

 

 

 

 

 

 

 

 

 

 

 

 

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញបុរសវ័យចំណាស់ម្នាក់បានបានបណ្តើរ
ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ ១I-០៩២៧ ទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវព្រះមុនីរ៉េត ទើបនឹងចេញពីផឹកទឹកត្នោតជូរ នៅម្តុំស្ទឹងមានជ័យគោលបំណងទៅផ្ទះវិញ នៅម្តុំវត្តសន្សំកុសល ខណៈពេលមកដល់ចំណុចកើតហេតុ ដោយសារតែជាតិទឹកត្នោតជូរធ្វើទុក្ខខ្លំាង បណ្តាលឲ្យបុរសវ័យចំណាស់ខាងលើ បណ្តើរម៉ូតូទៅមុខលែងរួច ក៏ផ្តួលម៉ូតូចោល ហើយដើរទៅដេកលើខឿនតាមចិញ្ចើមផ្លូវ ដោយមិនខ្វល់ពីអ្នកណា។

ក្រោយពេលកើតហេតុ បុរសវ័យចំណាស់ខាងលើបានភ្ញាក់ដឹងខ្លួន ហើយបានលើកម៉ូតូ
បន្តដំណើរទៅបន្តទៀត៕

RELATED ARTICLES