ភ្នំពេញ ៖ តារាសម្ដែងរូបស្រស់សិចស៊ី និងជាអ្នកលក់ផលិតផលអនឡាញ កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានទម្លាយរូបភាព ចោទប្រកាន់ប្រុសម្នាក់ថា បានដាក់ថ្នាំសណ្ដំ រំលោភនាងនៅក្នុងខុនដូ ធ្វើឲ្យនាងឈឺចាប់ណាស់ និងបានប្រកាសរកផ្លូវច្បាប់ជួយរកយុត្តិធម៌ដល់នាង ដោយនាងបានបញ្ជាក់ថា រូបនាងមិនថោកជាមួយលុយ ២០០០ដុល្លារ របស់បុរសនោះទេ លុយជំពាក់ នាងត្រូវតែសង តែមិនទាន់ដល់ថ្ងៃត្រូវសងផង បុរសនោះបែរជាធ្វើអំពើថោកទាប បំផ្លាញកិត្តយសផ្សេងបាន តែធ្វើអំពើថោកទាបដាក់នាង ដោយការរំលោភបំពានលើរាងកាយនាយ ដើម្បីកាត់កងនឹងលុយដែលនាងខ្ចី ២០០០ដុល្លារ ដែលនាងមិនអាចទទួលយកបានទេសុំដោះស្រាយតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ កញ្ញាហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានបង្ហោះនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់នាង នូវរូបលើគ្រែនាងនិងបុរសម្នាក់ឈ្មោះប៉ែន រិទ្ធ ហៅយួន ដេកនៅលើគ្រែ ភ្ជាប់ជាមួយសំណេរថា “បុរសម្នាក់នេះ បានពាក់ព័ន្ធខ្ញុំ ហើយល្បួងខ្ញុំ ដាក់ថ្នាំសណ្តំ សូមច្បាប់ជួយរកយុត្តិធម៌ឲ្យខ្ញុំផង ដាក់ថ្នាំឲ្យខ្ញុំវង្វេងស្មារតី សុំផ្លូវវច្បាប់ជួយរកយុត្តិធម៌ឲ្យខ្ញុំផង បើវាអត់ទទួលខុសត្រូវ សុំច្បាប់ជួយចាត់ចែង។ នៅខុនដូមាន camera អ្នកណាមករកអ្នកណាមុន???” ។

កញ្ញារ៉ូស បានសរសេរបន្ថែមថា “ខ្ញុំជាតិនេះអភ័ព្វតែរឿងប្រុសបោក ខ្ញុំហត់ណាស់ណាស់ គេធ្វើស៊ីលេង៣សន្លឹក សុំឲ្យទេវតាបរាមុខមនុស្សដែលគ្មានទំនួលខុសត្រូវឆាប់ៗ ចាប់រំលោភកូនគេហើយ ថាអត់ទៀត ចាំឲ្យមេធាវីដោះស្រាយតាមផ្លូវច្បាប់“ ។

ក្រៅពីបង្ហោះសារឈឺចាប់ កញ្ញារ៉ូស ក៏បានបង្ហាញកិច្ចសន្យាទទួលប្រាក់ ១សន្លឹក ដែលជាហេតុនាំទៅដល់កើតហេតុការណ៍រំលោភបំពានលើរាងកាយនាង ដោយនៅក្នុងកិច្ចសន្យា ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដែលមានស្នាមមេដៃរបស់នាង (ហាស់ រ៉ាវីស្រីរ័ត្ន) ជាអ្នកទទួលប្រាក់) និងបុរសឈ្មោះប៉ែន រិទ្ធ (យួន) ជាម្ចាស់ប្រាក់ ព្រមទាំងមានស្នាមមេដៃសាក្សីម្ចាស់ប្រាក់ និងសាក្សីអ្នកទទួលប្រាក់នោះ បានសរសេរពីកិច្ចសន្យារបស់នាងថា “នាងខ្ញុំឈ្មោះហាស់ វីរ៉ាស្រីរ័ត្ន ខ្ចីពីឈ្មោះប៉ែន រិទ្ធ (យួន) ២០០០$ (ពីរពាន់ដុល្លារអាមេរិក) ។ នាងខ្ញុំមានសាក្សីដឹងឮត្រឹមត្រូវពិតថា ទទួលប្រាក់ពីឈ្មោះប៉ែន រិទ្ធ (យួន) ២០០០$ ពិតប្រាកដមែន ។ បើសិននាងខ្ញុំគេចវេះឬមិនសង ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់“ ។

កញ្ញារ៉ូស ទទួលស្គាល់ថា នាងពិតជាបានខ្ចីលុយ ២ពាន់ដុល្លារ ពីបុរសដែលបានរំលោភនាងនោះមែន ប៉ុន្តែនាងបញ្ជាក់ថា ក្នុងការព្រមព្រៀងគ្នានោះ កំណត់យក ២សប្ដាហ៍ (គិតចាប់ពីថ្ងៃធ្វើកិច្ចសន្យាខ្ចីប្រាក់) ទើបត្រូវបង់ការប្រាក់ គឺបើគិតថ្ងៃទី១២ ដល់ថ្ងៃទី២៦ ទើបត្រូវសង ។ ប៉ុន្តែមុនថ្ងៃនោះមកដល់ ស្រាប់តែបុរសខាងលើនេះ លេងខូច លួចបង្ហោះរឿងថា នាងខ្ចីលុយ អត់សង ឲ្យមហាជនបានដឹងជាសាធារណៈ ធ្វើឲ្យនាងទទួលរងការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ។ ដូច្នេះនាងនឹងប្តឹងបុរសនេះ ២ករណី គឺទី១ ប្ដឹងល្បួងនាងទៅក្នុងខុនដូ រួចដាក់ថ្នាំសណ្ដំ រំលោភនាង និងទី២ ប្ដឹងរឿងធ្វើខុសកិច្ចសន្យា រឿងបំពានសិទ្ធិខ្ចីប្រាក់នេះ ។
កញ្ញារ៉ូស បានសេរសេរបន្ថែមនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ថា “រឿងស្នេហាមិនពាក់ព័ន្ធមួយលុយ ខ្ចីលុយ សងលុយ មិនមែនយកខ្លួនមកប្តូរ សំខាន់ដាក់ថ្នាំ ចាប់រំលោភខ្ញុំ រួចហើយបានខ្ចីលុយ ខ្ញុំមិនមែនស៊ីបាយនឹងត្រឡោកទេ ចាំហើយធ្វើស៊ីសាហាវ ហើយអត់ទាន់ដល់ថ្ងៃសង ហេតុអ្វីមកផុសបំផ្លាញកិត្តិយសខ្ញុំ? ចាំទទួលខុសត្រូវចំពោះមុខច្បាប់ ខ្ញុំមិនថោកជាមួយលុយ 2000$ អ្នកឯងទេ អ្នកឯងបំផ្លាញកិត្តយសខ្ញុំ លុយ 2000$ ខ្ញុំសងអ្នកឯង តែមិនទាន់ដល់ថ្ងៃសងទេ ម៉េចមកបំផ្លាញកិត្តិយសខ្ញុំ ថោកណាស់ ចាំទទួលបាបកម្មទៅ ធ្វើដាក់ស្រីផ្សេងបាន តែធ្វើអំពើថោកទាបដាក់ rose បែបនេះមិនបានទេ សុំដោះស្រាយតាមផ្លូវច្បាប់“ ។
ពាក់ព័ន្ធករណីខាងលើនេះ “នគរធំ” បានព្យាយាមទាក់ទងលោកប៉ែន រិទ្ធ ហៅយួន ដើម្បីសុំការឆ្លើយបំភ្លឺ ជុំវិញការចោទប្រកាន់ និងប្រកាសប្ដឹង របស់ស្រីស្អាត រ៉ូស ខាងលើនេះដែរ ប៉ុន្តែមិនបានសម្រេចទេ កាលពីម្សិលមិញ ។
ទោះបីជាយ៉ាងណា លោកប៉ែន រិទ្ធ ហៅយួន បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ថា មនុស្សសម័យឥឡូវ សាហាវណាស់ ហេតុតែអាណិត លោកបានខ្ចីលុយ ២០០០ដុល្លារ ១៥ថ្ងៃ យកការតែ១០០ដុល្លារទេ ហើយក្នុងរូបដែលនាងបង្ហោះ ចោទថាលោកដាក់ថ្នាំសណ្តំ រំលោភនាងនោះ ការពិតលោកស្រវឹងមកពីខេត្តហើយ តែរ៉ូស ហៅលោកផឹកបន្តទៀត ហើយបន្ទប់គេង មានគ្នា៤នាក់ឯណោះ បែរជានាងលួចថតលោកដេកអត់ដឹងខ្លួន ចោទថាដាក់ថ្នាំរំលោភនាងឯណាទៅវិញ។

លោកប៉ែន រិទ្ធ ហៅយួន បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់លោកថា «ខ្ញុំអត់មានអីបកស្រាយទេបងប្អូន ហេតុតែអាណិត ឲ្យខ្ចីលុយ 2000$ ការ 15ថ្ងៃ យកតែ 100$ទេ ដើម្បីឲ្យទៅយកឡានជិះមកវិញ ឮថាជិះ PassApp ខំអាណិតថាគាត់ជាមនុស្សស្រី ជិតដល់ថ្ងៃសងលុយ 2000$ គាត់មកផុសថា ខ្ញុំបែបហ្នឹងទៅវិញ។ ខ្ញុំស្រវឹងមកពីខេត្តហើយ គាត់ហៅខ្ញុំផឹកបន្តទៀត បន្ទប់គេងមានគ្នា ៤នាក់ ឥឡូវគាត់ផុសខ្ញុំសុទ្ធតែដាក់ថ្នាំអីណា លួចថតខ្ញុំដេកអត់ដឹងខ្លួន។ សូមបងប្អូនពិចារណាមើលផង … សាហាវណាស់មនុស្សសម័យអីលូវ»។ជាមួយគ្នានេះ តាមប្រភពសាច់ញាតិរបស់បរសដែលរងការចោទប្រកាន់ខាងលើ (លោកប៉ែន រិទ្ធ ហៅយួន) បានបញ្ជាក់ថា តាមពិតកញ្ញារ៉ូស ជាអ្នកទៅរកបុរសនោះដោយខ្លួនឯង ហើយប្រឌិតថា បុរសនោះដាក់ថ្នាំសណ្ដំ ចាប់រំលោភនាង ដើម្បីគេចវេះពីការសងលុយ ព្រោះនៅក្នុងបន្ទប់ខុនដូ នាយប់នោះ មានគ្នាដល់ទៅ៤នាក់ រឿងអីទៅរំលោភនាងកើត ។
នារីម្នាក់ ឈ្មោះងី ស៊ីមៀន ដែលជាសាក្សីម្នាក់ បានបញ្ជាក់ថា កញ្ញារ៉ូស អត់សងលុយគេហើយ ចោទថាគេរំលោភ។ នៅយប់នោះ រូបនាងក៏នៅក្នុងបន្ទប់នោះដែរ នៅគ្នានាក់ រំលោភនាងដែរ?។នារីខាងលើ បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ថា “ អត់សង់លុយគេហើយ មកថាឲ្យគេទៅ ចែឯងអត់ខ្មាសគេទេ ចែ Rose ផុសថាគេរំលោភ ខ្ញុំនៅក្នុងបន្ទប់ហ្នឹងដែរ នៅ ៤នាក់ ទៅរំលោភចែឯងកើតដែរមែន? អត់ចង់សងលុយគេសោះ មកចង់ប្ដឹងគេទៀតចែ តេហៅហ៊ាទៅខ្លួនឯងសោះ ហើយថាគេរំលោភទៀត គេចអត់សងលុយគេសោះ មកផុសថាគេរំលោភទៀតចែ។ ជាក់ស្ដែងខ្ញុំនៅក្នុងដែរ ខ្ញុំមិនកាន់ជើងខាងណាទេ តែចែឯងចង់ប្ដឹងម៉េចចែ ទាំងចែឯងជំពាក់លុយគេអត់សង“ ។
ជាមួយគ្នានោះដែរ មានស្រ្តីម្នាក់ និងបុរសម្នាក់ទៀត ដែលអះអាងថា ជាប្អូនរបស់បុរសដែលរងការចោទប្រកាន់ពីកញ្ញារ៉ូស ខាងលើ បានបញ្ជាក់ថា កញ្ញារ៉ូស នាងបានខ្ចីលុយពីបងប្រុសពួកគេ ២០០០ដុល្លារ ដោយសន្យា កន្លះខែ យកការ ១០០ដុល្លារ ប៉ុន្តែដល់ថ្ងៃបង់ការ បែរជាមកផុសបង្កាច់បង្ខូចថា បងប្រុសនាងដាក់ថ្នាំសណ្ដំ ចាប់រំលោភនាងទៅវិញ ។ ជាមួយនេះ នារីនិងបុរសខាងលើ បានប្រកាសឲ្យកញ្ញារ៉ូស ចូលខ្លួនមកបំភ្លីចំពោះអ្វីដែលខ្លួនបានចោទបងប្រុសពួកគេ បានដាក់ថ្នាំ និងបង្ហោះរូបដោយគ្មានការពិចារណា និងយកកិតិ្តយសគេមកលេងសើច។

នារី និងបុរសដែលអះអាងជាប្អូនរបស់បុរសឈ្មោះប៉ែន រិទ្ធ ហៅយួន បានប្រកាសតាមគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ថា «ក្នុងនាមខ្ញុំជាប្អូន Hea សូមគោរពអញ្ជើញម្ចាស់អាខោនដែលមានឈ្មោះថា An Na Rose ចូលខ្លួនមកបំភ្លឺចំពោះខ្លួនដែលថាខាង Hea បានដាក់ថ្នាំធ្វើឲ្យនាងបាត់បង់ស្មារតី រួចបង្ហោះរូបដោយគ្មានការពិចារណ នឹងយកកិត្តិយសគេមកលេងសើចជាសាធារណ: នាងបានខ្ចីលុយពី Hea ខ្ញុំ $2000 កន្លះខែ យកការ $100 ទេ ដល់ថ្ងៃបែរមក Post បង្កាច់បង្ខូច Hea Youn ខ្ញុំ សូមជួយ Shares post នេះផង»៕ កុលបុត្រ