Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចេញពីគុក លួចម៉ូតូ២ គុកលើកទី៤

 ចេញពីគុក លួចម៉ូតូ២ គុកលើកទី៤

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ចំនួន៣ដងរួចមកហើយ លុះចេញមកវិញ បានធ្វើសកម្ម ភាពលួចម៉ូតូបានសម្រេច ជាបន្តបន្ទាប់  ចំនួនម៉ូតូ២គ្រឿង ប្រុងយកទៅលក់ ដើម្បីបានលុយលេងល្បែងស្រាប់ តែត្រូវកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិ សាស្ត្រក្រុងប៉ោយប៉ែត។

ជនសង្ស័យជាចោរលួចម៉ូតូ ដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះយ៉ន ប៊ុនធឿន ហៅខូច ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតបាកដ មានលំនៅ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ២ករណី នៅក្នុងក្រុងប៉ោយប៉ែត។ ក្រោយពីមានពាក្យបណ្តឹង របស់ជន រងគ្រោះឈ្មោះឆាន់ សុខចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យ៉ន ប៊ុនធឿន ហៅខូច និងដកហូតវត្ថុតាងបាន រួមមាន ១-ម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ ស្លាកលេខ បន្ទាយមានជ័យ 1S-6042 ចំនួន១គ្រឿង (ប្រគល់ជូនម្ចាស់ដើមវិញ)។ ២- ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង (រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវ រកម្ចាស់ដើម)។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនបានធ្វើសកម្ម ភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ចំនួន២លើក ដោយលើកទី១ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានលួចម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត។ លើកទី២ នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានលួច ម៉ូតូមួយគ្រឿងទៀត នៅចំណុចភូមិក្បាលស្ពាន២ ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យបានសារភាពបន្តថា ក្រោយពីលួចម៉ូតូទាំង២គ្រឿង បានហើយ ខ្លួនមានបំណងយកម៉ូតូទៅបញ្ចាំ យកលុយលេងល្បែង និងទិញគ្រឿងញៀន យកមកប្រើប្រាស់ តែមិនទាន់បានបញ្ចាំផង ក៏ត្រូវសមត្ថកិច្ចកង រាជអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។ កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន៣លើក ដោយ២ករណី ពាក់ព័ន្ធអំពើលួច និង១លើកទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។

ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES