Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពូកែបង្ហោះម៉ូតូ ចាប់កោរសក់១៣នាក់

ពូកែបង្ហោះម៉ូតូ ចាប់កោរសក់១៣នាក់

ព្រះវិហារ ៖ ក្មេងទំនើងមួយក្រុម បាននាំគ្នាបង្ហោះម៉ូតូ ប្រសាចពេញផ្លូវជាតិលេខ៦៩ និង៦២ ពីស្រុកត្បែង មាន ជ័យ កាត់ក្រុងព្រះវិហារ ដល់ស្រុកគូលែន ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន  បាន១៣នាក់ យកមកកោរសក់ អប់រំ ធ្វើកិច្ចសន្យា រួចទើបហៅឪពុកម្តាយ អាណាព្យាបាល មកធានាយកទៅអប់រំបន្ត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានក្មេង ទំនើងមួយក្រុម មានគ្នា១៣នាក់ បានប្រមូលផ្តុំគ្នាជិះម៉ូតូប្រដេញគ្នា បង្ហោះម៉ូតូ យ៉ាងអនាធិបតេយ្យ តាម បណ្តោយផ្លូវជាតិលេខ៦៩ និង៦២ ពីស្រុកត្បែងមានជ័យ កាត់ក្រុងព្រះវិហារ ដល់ស្រុកគូលែន ។

ប្រភពដដែល បន្តថា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយល្អ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដាក់បញ្ជាឲ្យការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការ ជាមួយអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ចុះបង្ក្រាបជាបន្ទាន់។ប្រភពដដែលបន្ត ទៀតថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោស្នងការ សមត្ថកិច្ចបានសហការគ្នា ចុះឃាត់ខ្លួនក្មេងទំ នើងទាំង១៣នាក់ ដកហូតម៉ូតូ ចំនួន៥គ្រឿង។

ក្រុមក្មេងទំនើងទាំង១៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះកែវ សុផល ហៅក្តាម ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចម្ការស្រមូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ទី២-ឈ្មោះផៃ វណ្ណៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។ ទី៣-ឈ្មោះហួក ដារ៉ា ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី។ ទី៤-ឈ្មោះឈី ប្រុសនីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរក្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ទី៥-ឈ្មោះសាក់ សំ ណាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ទី៦-ឈ្មោះញឹម សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះ វិហារ។ ទី៧-ឈ្មោះ អឿន សុគីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែង មានជ័យ។ ទី៨-ឈ្មោះសុង ថាវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ទី៩-ឈ្មោះវឿន វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុក ត្បែងមានជ័យ។ ទី១០-ឈ្មោះកៅ សុភា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ។ ទី១១-ឈ្មោះប៉ិល ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរក្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ ទី១២-ឈ្មោះពេជ្រ វិឆៃ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងទី១៣-ឈ្មោះសំ មេសា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

ក្រោយពីធ្វើការឃាត់ខ្លួន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ឱ្យធ្វើការអប់រំណែនាំ កោរសក់ និងធ្វើកិច្ចសន្យា រួចឱ្យឪពុកម្តាយ អាណាព្យាបាល មកទទួលយកទៅអប់រំបន្ត៕

RELATED ARTICLES