Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គ្រូបង្រៀនឈឺចិត្ត ចងកស្លាប់ចោលប្រពន្ធកូន

 គ្រូបង្រៀនឈឺចិត្ត ចងកស្លាប់ចោលប្រពន្ធកូន

ភ្នំពេញ ៖ បុរសម្នាក់ ជាគ្រូបង្រៀនវិទ្យាល័យបឹងកេងកង មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធ្ងន់ ដោះស្រាយមិនចេញ ស្រាប់តែគិតខ្លី សម្ងំចងកនៅក្នុងបន្ទប់ឡៅតឿ បណ្តាលឱ្យស្លាប់ចោលប្រពន្ធកូន ។ ករណីនេះ បានកើតមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះល្វែងលេខ ១២៤សេ តាមផ្លូវបេតុងលេខ២៨ ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះឆែម អូន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យ បឹងកេងកង និងមានលំនៅ ផ្ទះកើតហេតុខាងលើ។

តាមការបំភ្លឺពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ប្តីរបស់គាត់ (ជនរងគ្រោះ) ពុំដែលមាន ជំងឺអ្វីធំដុំនោះទេ ដោយគ្រាន់តែឈឺក្រពះបន្តិចបន្តួចប៉ុណ្ណោះ។ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ប្តីរបស់ គាត់បាននិយាយប្រាប់គាត់ជាប្រពន្ធថា គាត់ចេះតែស្រកគីឡូ និងគេងមិនលក់សោះ។ បន្ទាប់មកប្តីបានទៅពិ និត្យជំងឺ នៅឯមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ហើយខាងគ្រូពេទ្យបានប្រាប់ថា ប្តីរបស់គាត់ មានជំងឺផ្លូវចិត្ត និងបានបើកថ្នាំឱ្យលេបទៀតផង ប៉ុន្តែប្តីរបស់គាត់ យកថ្នាំនោះមកលេប បានតែ២ដងទេ ក៏ឈប់ លេបរហូត។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ពួកគាត់ ទាំង២នាក់ប្តីប្រពន្ធ បានសម្រាកនៅក្នុងបន្ទប់ជាមួយគ្នា ដូចធម្មតា។ លុះដល់ព្រឹកឡើងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៣ គាត់ជាប្រពន្ធ បានក្រោកពីដេក បាត់មិនឃើញប្តី មិនដឹងថាប្តីទៅណា ទើបគាត់បានដើររក ស្រាប់តែប្រ ទះឃើញប្តីរបស់គាត់បានចងក នឹងក្រមា ជាប់នឹងចម្រឹងបង្អួច ក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះដែលទុកចោល ស្លាប់ បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះទៅដល់កន្លែង កើតហេតុ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោលសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យនិងធ្វើកោសល្យវិច័យសពរួចរាល់ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងក (ធ្វើអត្តឃាត) ប្រាកដមែន។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុម គ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES