Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនស្រីបាត់ពីផ្ទះ៣ថ្ងៃ ម៉ែអង្វរវិលវិញមកកូន

 កូនស្រីបាត់ពីផ្ទះ៣ថ្ងៃ ម៉ែអង្វរវិលវិញមកកូន

កោះកុង ៖ យុវតីចំនួន២នាក់ រស់នៅក្នុងភូមិជាមួយគ្នា នៅសុខៗបានជិះម៉ូតូដឹកគ្នាចេញពីផ្ទះ បាត់ដំណឹងសូន្យ ឈឹង មិនឃើញវិលត្រឡប់មកវិញ ធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកអស់រយៈពេល ៣ថ្ងៃមកហើយ នៅតែមិនមានតម្រុយនៅឡើយ ទើបឪពុកម្តាយប្រកាសស្វែងរក និងអង្វរកូនស្រីទាំង២ ឱ្យឆាប់វិលត្រឡប់មក ផ្ទះវិញ។

ក្មេងស្រីទាំង២នាក់ បានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយនាំគ្នា ជិះម៉ូតូដឹកគ្នាចេញពីផ្ទះ ស្ថិតនៅភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល។តាមប្រភពពីក្រុមគ្រួសារយុវតីទាំង២នាក់ខាងលើ បានឱ្យដឹងថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កូនស្រីរបស់ពួកគាត់ ទាំង២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CH-1851 ដឹកគ្នាចេញពីផ្ទះ ដោយពុំដឹងថាគោលដៅទៅណានោះទេ រួចក៏បាត់ ខ្លួនរហូតតែម្តង មិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយ។

ប្រភពដដែល បន្តថា បន្ទាប់ពីកូនស្រីទាំង២នាក់ បាត់ខ្លួនដោយគ្មានមូលហេតុបែបនេះ ពួកគាត់បានចែកផ្លូវគ្នា តាមរកសព្វកន្លែងដែលកូនស្រីធ្លាប់ទៅដែរ ប៉ុន្តែមិនមានតម្រុយបន្តិចណាសោះ ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយ មានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី យ៉ាងខ្លាំង ណាមួយខ្លាចកូនស្រីចាញ់បោកបញ្ឆោតមនុស្សមិនល្អ នាំយក ទៅធ្វើបាបដោយប្រការណាមួយ។

ឪពុកម្តាយរបស់យុវតីដែលបាត់ខ្លួនទាំង២នាក់ខាងលើ បានដង្ហោយហៅកូនស្រីទាំង២ ឱ្យប្រញាប់វិលត្រឡប់ មកផ្ទះវិញ ព្រោះឪពុកម្តាយ មានការនឹករលឹក និងបារម្ភខ្លាំងណាស់។ ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងស្រីមានភិនភាគដូចក្នងរូបភាព នៅកន្លែងណា សូមជួយទំនាក់ទំនងមកទូរស័ព្ទក្រុមគ្រួសារ ដែលមានលេខ ០៩៦ ៣៧ ១៣ ៩១៧ និង ០៩៧ ៧០ ៥៤ ៧០៧ ដោយ ក្តីអនុគ្រោះ៕

RELATED ARTICLES