Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ដកកាំភ្លើងបាញ់ក្បាលខ្លួនឯង ស្លាប់ក្នុងឡាន

 ដកកាំភ្លើងបាញ់ក្បាលខ្លួនឯង ស្លាប់ក្នុងឡាន

កណ្តាល ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តផ្លូវចិត្តរឿងអ្វី បានផឹកស៊ីរហូតដល់ស្រវឹងជោក រួចបើករថយន្ត ចេញទៅបាត់។ លុះក្រោយមក ត្រូវបានប្រទះឃើញស្លាប់ក្នុងរថយន្ត ដោយបាញ់សម្លាប់ខ្លួនបង្កឱ្យមានការ ផ្អើលឆោឡោ សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ករណីបាញ់សម្លាប់ខ្លួនក្នុងរថយន្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចដីចម្ការរបស់ឈ្មោះហេង រ៉ាវី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។តាមប្រភពពីមន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា បុរសដែលបាញ់សម្លាប់ខ្លួន មានឈ្មោះ YEH BO JHENG ភេទប្រុស ជាជនជាតិចិន អាយុ២២ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត២២ មករា ២០០១) ស្នាក់នៅសណ្ឋាគារត្រានីការ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកវត្ថុតាងចាប់យក រួមមាន ១-អាវុធខ្លី ចំនួន១ដើម ម៉ាក GLOGK-17។ ២-សំបកគ្រាប់ ចំនួន២។ ៣-គ្រាប់ ចំនួន២គ្រាប់។ ៤-បង់ ចំនួន១ និង៥-រថយន្តម៉ាក SAVARIN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0536 ចំនួន១គ្រឿង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៣ ជនរងគ្រោះ បានចេញទៅផឹកស៊ីនៅហាងបេនស័រ ស្ថិតនៅតាមផ្លូវលេខ៣១០ សង្កាត់បឹង កេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រហូតដល់ ម៉ោងជិត ៣រំលងអធ្រាត្រ ទើបត្រឡប់មកសណ្ឋា គារត្រា នីការ វិញ។ លុះដល់ម៉ោង ៦និង០៧នាទីព្រឹក ថ្ងៃដដែល ជនរងគ្រោះបានបើករថយន្តម៉ាកខាងលើ ចេញទៅបាត់ ដោយមិនដឹងថា ទៅណានោះទេ។

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃដដែល ស្រាប់តែមានគេប្រទះឃើញជនរងគ្រោះ ស្លាប់នៅក្នុងរថយន្ត ស្ថិតនៅដីចម្ការរបស់ឈ្មោះ ហេង រ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ទីតាំងកើតហេតុ ខាងលើតែម្តង ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើងភ្លាម កម្លាំងនគរបាលជំនាញការិយាល័យបច្ចេកទេសខេត្ត សហ ការជាមួយកម្លាំងស្រុក ប៉ុស្តិ៍ បានសហការចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបាន ស្លាប់ដោយសាររបួសក្បាលធ្ងន់ (របួសដោយគ្រាប់កាំភ្លើង)។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត (បាញ់សម្លាប់ខ្លួនឯង)។សពបុរសជនជាតិចិន ខាងលើ ត្រូវបានកម្លាំងការិយាល័យបច្ចេកទេសខេត្ត ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES