Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសស្ទាវរំលោភក្មេងស្រី គេចខ្លួនបាន៧ខែ ខ្នោះ

ប្រុសស្ទាវរំលោភក្មេងស្រី គេចខ្លួនបាន៧ខែ ខ្នោះ

កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើក្មេងស្រីម្នាក់ ដែលរស់នៅក្នុងភូមិ ជាមួយគ្នា បានសម្រេច ១ដង រួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជិត១ឆ្នាំ ទីបំផុតត្រូវសមត្ថកិច្ចតាមចាប់ខ្លួន បាន នាំយកមកចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងតាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ នៅចំណុចភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី លុះមកដល់យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យបាន នៅចំណុចឃុំស្រង់ ស្រុកគងពិសី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហួន សុខៃ ហៅបឿក ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ក្នុងភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី។ ចំណែកយុវតីរងគ្រោះ ជាអនីតិជន មានលំនៅក្នុងភូមិជាមួយគ្នា។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះហួន សុហៃ ហៅបឿក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈលើអនីតិជន ហើយការចាប់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីការរបស់ចៅ ក្រមស៊ើបសួរ លេខ២២៣ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីជនត្រូវចោទ បានព្យាយាមរត់គេចខ្លួនបាត់ អស់រយៈពេលជាង៧ខែ។

សមត្ថកិច្ចស្រុកគងពិសី បានឱ្យដឹងថា ជនជាប់ចោទឈ្មោះហួន សុហៃ ហៅបឿក បានប្រព្រឹត្តអំពើរំលោភសេព សន្ថវៈលើជនរងគ្រោះដែលជាអនីតិជន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ ក្រោយពីប្រព្រឹត្តរួចជន សង្ស័យបានរត់គេចខ្លួន រហូតមកដល់ពេលដែលត្រូវឃាត់ខ្លួននេះតែម្តង។

ក្រោយពីឃាត់ខ្លួនបានហើយ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើ ទៅដាក់នៅពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំចំណាត់ការបន្តពីចៅក្រម៕

RELATED ARTICLES