Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានបុកម៉ូតូ រត់គេច បុកឡាន១ទៀតខ្ទេច

 បើកឡានបុកម៉ូតូ រត់គេច បុកឡាន១ទៀតខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តព្រូស ១គ្រឿង ទៅបុកម៉ូតូ ១គ្រឿង តែមិនឈប់ ទទួលខុសត្រូវ បែរជាព្យាយាមបើករត់ ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿងទៀត ដែលកំ ពុងបើក បរបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នក ណារងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ៥៩២ កែងនិងផ្លូវ ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BH-1453 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងជោក បានបុកម៉ូតូ ១គ្រឿង នៅម្តុំផ្សារ ៧មករា ហើយរថយន្តបង្កហេតុ មិនបានឈប់ទទួលខុសត្រូវទេ បានព្យាយាម បើករត់គេច តាមបណ្តោយផ្លូវ៥៩២ ទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ត្រង់ចំណុច កើតហេតុ កែងនឹងផ្លូវ៣០៧ ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿងពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AO-7698 បើកបរដោយបុរសជនជាតិចិន ម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីលិច ទៅកើត ត្រូវបញ្ឆិតផ្នែកខាងមុខខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតរៀងខ្លួន យ៉ាង ដំណំ។

បន្ទាប់មក អ្នកបើកបររថយន្តព្រូស បានចេញពីរថយន្ត ក្នុងសភាពដើរទ្រេតទ្រោត (ស្រវឹងស្រាយ៉ាងខ្លាំង)។ ចំណែកភាគីម៉ូតូ ឃើញខូចខាតតិចតួច មិនចង់មានរឿងវែងឆ្ងាយ ក៏បានបន្តដំណើរទៅមុខទៀតបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងបាន មកដល់ កន្លែង កើតហេតុ។ បន្ទាប់មកសមត្ថកិច្ចបានឱ្យតំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា។ ក្រោយមក ភាគីទាំងសងខាងបានព្រមព្រៀងគ្នា ដោយភាគីខាងរថយន្តព្រូសបង្កហេតុ បានចេញសំណងថ្លៃជួសជុល ឱ្យភាគីរថយន្តហ៊ីយ៉ាន់ដាយ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

RELATED ARTICLES