Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្ទាវ៣០នាក់ ជិះម៉ូតូជ្រែពេញផ្លូវ ប៉ូលិសចាប់

ក្មេងស្ទាវ៣០នាក់ ជិះម៉ូតូជ្រែពេញផ្លូវ ប៉ូលិសចាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នាប្រមាណ ជិត៣០នាក់ ជិះម៉ូតូជិត ២០គ្រឿង ដែលបានធ្វើសកម្មភាពជិះម៉ូតូជ្រែតាមផ្លូវយ៉ាងអនាធិបតេយ្យ កាលពីវេលា ម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងតំបន់បឹងកក់ តាមបណ្តោយផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ កម្លាំងសមត្ថកិច្ច បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពភូមិ-សង្កាត់ និងប្រជាពលរដ្ឋ លុះមកដល់ត្រង់ចំណុចតំបន់បឹងកក់ បានប្រទះឃើញក្មេង ទំនើងមួយក្រុម មានគ្នាប្រមាណជិត៣០នាក់ ជិះម៉ូតូ ជិត២០គ្រឿង បានជិះជ្រែយ៉ាងអនាធិបតេយ្យនៅលើដងផ្លូវ ទើបកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនទាំងអស់ ដើម្បីធ្វើការណែនាំ និងអប់រំ កុំឱ្យជិះម៉ូតូបែបនេះទៀត ។តាមការឱ្យដឹងពីសមត្ថកិច្ច ក្រុមក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះ មានអាយុចន្លោះពី១៥ ទៅ ១៨ឆ្នាំ ។

បន្ទាប់ពីបានធ្វើការណែនាំរួច កម្លាំងសមត្ថកិច្ច បានអនុញ្ញាតឱ្យក្រុមក្មេងទាំងនេះត្រឡប់ទៅផ្ទះវិញ ដោយសន្យា មិនបើកម៉ូតូយ៉ាងអនាធិបតេយ្យ ជាលើកទី២ទៀតឡើយ៕

RELATED ARTICLES