Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីឱបស្រី ខ្សែភ្លើងឆក់ស្លាប់

ផឹកស៊ីឱបស្រី ខ្សែភ្លើងឆក់ស្លាប់

សៀមរាប ៖ បុរសម្នាក់ បាននាំនារីម្នាក់ ទៅផឹកស៊ីនៅក្នុងខ្ចូស១កន្លែង ជាប់មាត់ទឹក លុះផឹកស៊ីស្រវឹង ឡើងដេក អង្រឹងឱបស្រីស្នេហ៍ លុះក្រោយមកបានឈឺនោម ក៏ក្រោកឡើងតោងបង្កាន់ដៃដែក ស្រាប់តែឆ្លងចរន្ត បណ្តាល ឱ្យឆក់ធ្លាក់ចូលទឹក ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៣ នៅចំណុចខ្ចូសផឹកស៊ី នៅមាត់ទឹក មួយកន្លែង ចំណុចទំនប់៧៨ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង សៀមរាប។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះមឿង ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងជួសជុល ម៉ូតូ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រងសៀមរាប។ ចំណែកនារីជាស្រីស្នេហ៍ ដែលផឹកស៊ីជាមួយ មានឈ្មោះដៀប ស្រីនិច អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងស្វាយមាស មានលំនៅភូមិចុង កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមការបំភ្លឺរបស់ស្ត្រីឈ្មោះដៀប ស្រីនិច បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះមឿង ម៉ៅ បានទូរស័ព្ទហៅនាងចេញទៅហូបអីជាមួយរូបគាត់ តែ២នាក់ នៅចំណុចទំនប់៧៨ ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ពេលនោះ នាងឆ្លើយយល់ព្រម។ លុះដល់វេលាម៉ោង ១១ព្រឹក ថ្ងៃដដែល ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង មកទទួលនាងនៅកន្លែងអ៊ុតសក់ ហើយ ដឹកនាងឆ្ពោះទៅទំនប់៧៨។

ស្ត្រីខាងលើ បានរៀបរាប់បន្តថា ពេលដែលទៅដល់ ពួកនាងបានចូលទៅអង្គុយលេងក្នុងខ្ចូស១កន្លែងមាន បង្កាន់ដៃដែក ស្ថិតនៅក្នុងហាង ១កន្លែង មិនស្គាល់យីហោ រួចបានហៅស្រាបៀរចំនួន ៦កំប៉ុង និងម្ហូបចំនួន២មុខ មកផឹកស៊ីជជែកគ្នាលេង។ លុះផឹកស្រាបៀរនោះអស់ ក៏ហៅថែម ៦កំប៉ុងទៀត ពេលនោះ ពួកនាងទាំង២នាក់ បាននាំគ្នាអង្គុយលេងសាងសងគ្នានៅលើអង្រឹង តែមួយ នៅឆ្ងាយពីបង្កាន់ដៃដែក។

ស្ត្រីដដែល បានបន្តថា រហូតមកដល់វេលាម៉ោងប្រមាណ ៣រសៀល ពេលផឹកស្រាបៀរអស់៣កំប៉ុង ជនរងគ្រោះ បានងើបពីអង្រឹង ដោយប្រាប់ថា ឈឺនោម ហើយជនរងគ្រោះ បានយកដៃស្តាំ ទប់អង្រឹង និងដៃឆ្វេង តោង បង្កាន់ដៃដែក ភ្លាមនោះស្រាប់តែ ជនរងគ្រោះបានដាំក្បាលចុះទៅក្រោម ធ្លាក់ទៅក្នុងទឹក ក្រោមខ្ចូស។ ឃើញ បែបនោះ នាងបានស្ទុះចុះទឹក ដើម្បីជួយជនរងគ្រោះដែរ តែពេលនាងយកដៃខាងស្តាំកាន់បង្កាន់ដៃដែកនោះ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យនាងធ្លាក់ចូលទឹក  បន្ទាប់មក នាងបានស្រែកហៅឱ្យគេជួយ ហើយក៏ បានឃើញមានបុរសម្នាក់ រត់មកជួយបិទកុងតាក់កង្ហារ និងចុះរាវរកជនរងគ្រោះឈ្មោះមឿង ម៉ៅ ដែលធ្លាក់ចូល ទឹកនោះ រួចស្រង់ឡើងមកលើគោក ឃើញជនរងគ្រោះហាក់មានសភាពខ្សោយ មិនអាចនិយាយបាន តែកម្រើក បានតិចៗ។ បន្ទាប់មកម្ចាស់ហាង បានទាក់ទងទៅមណ្ឌលសុខភាព ជ្រាវដើម្បីហៅឡានពេទ្យ មកដឹកជនរង គ្រោះ ទៅសង្គ្រោះភ្លាមៗ។

ស្ត្រីខាងលើ បានឱ្យដឹងទៀតថា ពេលឡានពេទ្យមកដល់ លើកជនរងគ្រោះ ដាក់ឡានពេទ្យ រួចហើយគ្រូពេទ្យ បានយកដៃសង្កត់ដើមទ្រូង តែជនរងគ្រោះដឹងខ្លួនបានបន្តិច ទើបគ្រូពេទ្យប្រញាប់ដឹកទៅមន្ទីរពេទ្យ បង្អែក ខេត្តសៀមរាប ដើម្បីសង្គ្រោះ។ លុះទៅដល់ គ្រូពេទ្យបានសួរថា តើជនរងគ្រោះកើតអ្វី? នាងប្រាប់ថា គាត់ខ្សែ ភ្លើងឆក់ បន្ទាប់មកគ្រូពេទ្យពិនិត្យរួច បានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចរន្តអគ្គិស នីឆក់ ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES