Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្ទាវវ៉ៃគ្នា សន្តិសុខចាប់អូសចូលក្លឹប

ក្មេងស្ទាវវ៉ៃគ្នា សន្តិសុខចាប់អូសចូលក្លឹប

ភ្នំពេញ ៖ យុវជនចំនួន ២ក្រុម បានកើតមានជម្លោះរហូតឈានដល់ការផ្ទុះអំពើហិង្សា ដេញវាយតប់គ្នាពេញ មុខក្លឹបមួយកន្លែង លុះក្រោយមកត្រូវសន្តិសុខយាមក្លឹប ឃាត់ខ្លួនយុវជនម្នាក់ អូសចូលទៅក្នុងក្លឹបបាត់ធ្វើឱ្យ ក្រុមមិត្តភក្តិយុវជនរូបនោះ ភ័យឆោឡោ។

ហេតុការណ៍ខាងលើ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខក្លឹបកម្សាន្ត X ZOOM តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោម ចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្លឹបខាងលើនេះ មានភ្ញៀវនាំគ្នាចូល លេងកម្សាន្តជាច្រើនគ្នា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ មានក្មេងស្ទាវចំនួន២ក្រុម បានកើតមានជម្លោះ ហិង្សា ដេញកាប់គ្នាយ៉ាងប្រសាច។ បន្ទាប់មក កម្លាំងសន្តិសុខយាមក្លឹប បានអន្តរាគមន៍ភ្លាមៗ ដោយក្រុមសន្តិ សុខក្លឹប X ZOOM បានធ្វើការឃាត់យុវជនម្នាក់ រួចអូសចូលទៅក្នុងក្លឹបបាត់។

តាមប្រភពពីមិត្តភក្តិយុវជនម្នាក់ដែលត្រូវសន្តិសុខឃាត់ខ្លួន បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុពួកខ្លួន មានគ្នាប្រមាណជិត១០នាក់ បាននាំគ្នាមកលេងនិងផឹកស៊ីក្នុងក្លឹបខាងលើ រួចក៏កើតមានជម្លោះហិង្សា ក្រោយមក ក្រុមសន្តិសុខ បានឃាត់ខ្លួនមិត្តភក្តិរបស់គេម្នាក់ អូសចូលទៅក្នុងក្លឹបបាត់តែម្តង។

ជុំវិញករណីនេះ សន្តិសុខយាមក្លឹប X ZOOM បានបដិសេធថា ពួកគាត់មិនបានឃាត់ខ្លួន និងវាយយុវជនម្នាក់ ខាងលើនោះឡើយ គ្រាន់តែឃាត់ខ្លួនយកមកសាកសួរប៉ុណ្ណោះ។ លុះមួយសន្ទុះក្រោយមក យុវជនដែលត្រូវ សន្តិសុខឃាត់ បានចេញមកវិញ ហើយក៏បានបញ្ជាក់ប្រាប់ថា ក្រុមសន្តិសុខក្លឹប X ZOOM  មិនបានវាយខ្លួន ឡើយ គ្រាន់តែសាកសួរ៕

RELATED ARTICLES