Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរៀបចំបើកហាង ភ្លើងឆេះហ្មត់

រៀបចំបើកហាង ភ្លើងឆេះហ្មត់

ភ្នំពេញ ៖ ភោជនីយ1ដ្ឋានមួយកន្លែង កំពុងរៀបចំបើកដំណើរការដូចសព្វដង ដោយក្រុមបុគ្គលិក កំពុងរៀប ចំចានកែវដាក់លើតុ រង់ចាំទទួលភ្ញៀវ ចូលមកផឹកស៊ីស្តាប់ភ្លេងកម្សាន្ត ស្រាប់តែរំពេចនោះ កើតមានហេតុ ការណ៍អគ្គិភ័យឆាបឆេះ អស់ ១២ខ្ចូស បង្កឱ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ហាង រាយការណ៍សុំអន្តរាគមន៍ ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ភ្លើងភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ២និង៣០នាទីសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅ ចំណុចភោជនីយដ្ឋានមួយកន្លែង យីហោ “កន្លែងអូន” មានទីតាំងស្ថិតនៅតាមផ្លូវលេខ១៥១ ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ភោជនីយដ្ឋាន កន្លែងអូន ដែលទទួលរងការឆាបឆេះ មានម្ចាស់ឈ្មោះម៉ែន ចាន់ធូ ភេទស្រី អាយុ៤២ឆ្នាំ មុខរបរម្ចាស់ហាង និងស្នាក់នៅទីតាំងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមបុគ្គលិកកំពុងរៀបចំកែវចានដាក់លើតុ តាមខ្ចូសនីមួយៗ ដើម្បីចាំទទួលភ្ញៀវផឹកស៊ីសប្បាយ និងស្តាប់ភ្លេងកម្សាន្ត ស្រាប់តែរំពេចនោះ មិនទាន់មានភ្ញៀវ ចូលផងនោះ បែរជាខ្ចូសមួយដែលស្ថិតនៅ ផ្នែកខាងលិច បានឆ្លងចរន្ត ទុស្សេខ្សែភ្លើងហើយ ក្លាយជាអគ្គិភ័យ ឆាបឆេះស្បូវ រាលដាលយ៉ាងឆាប់រហ័ស។

ខណៈនោះ បុគ្គលិក រួមទាំងប្រជាពលរដ្ឋបាននាំគ្នា ជួយពន្លត់តែពុំអាចទប់ស្កាត់បាន ទើបប្រញាប់រាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច។ បន្ទាប់មក មានរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង បានចុះមកដល់ភ្លាមៗ និងបាន ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ ទៅវិញទាំងស្រុង នៅវេលាម៉ោង៣រសៀល ថ្ងៃដដែល។តាមការឱ្យដឹងពីសមត្ថកិច្ច ករណីអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញខ្ចូស ចំនួន១២ អស់ទាំងស្រុង (ឆេះអស់ ស្បូវ នៅសល់តែចម្រឹងដែក) រួមនិងសម្ភារៈមួយចំនួនទៀត។ ចំណែកមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) តែត្រូវបានបាញ់ទឹកពន្លត់ទប់ស្កាត់ទាន់ពេល ដោយពុំបានឆេះ រាលដាលទៅលំនៅឋានប្រជាពលរដ្ឋនៅក្បែរនោះឡើយ៕

RELATED ARTICLES