Tuesday, December 24, 2024
Homeព័ត៌មានជាតិពុលអាហារទៀតហើយ! ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាង៣០០នាក់ សង្ស័យពុលបាយ

ពុលអាហារទៀតហើយ! ប្រជាពលរដ្ឋនិងសិស្សានុសិស្សជាង៣០០នាក់ សង្ស័យពុលបាយ

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីខេត្តពោធិ៍សាត់ បានឲ្យដឹងថា មានករណីប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង៣០០នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សាបទរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សង្ស័យថាបានពុលបាយ នេះបើយោងតាមប្រធានមន្ទីរអប់រំ ខេត្តពោធិ៍សាត់ ថ្លែងប្រាប់នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ។

ករណីពុលនេះ ត្រូវបានលោកអភិបាលខេត្ត ម៉ៅ ធនិន ចុះជួយអន្តរាគមន៍សង្គ្រោះភ្លាមៗផងដែរ ដោយមានប្រជាពលរដ្ឋប្រមាណ៧០នាក់ ហើយបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

យោងតាមព័ត៌បឋម បានឲ្យដឹងថា ករណីសង្ស័យពុលបាយនេះ ដោយតែបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សខាងលើ បានទទួលទានបាយដែលក្រុមការងារសន្និបាតរបស់ឃុំសំរោង យកទៅចែកជូនដល់ក្មេងៗសិស្សសាលាបឋមសិក្សាបទរំដួល ហើយបាយនៅសល់ ក៏ត្រូវចែកបន្តដល់ ប្រជាពលរដ្ឋនៅជិតៗនោះផងដែរ៕

RELATED ARTICLES