ក្រចេះ ៖ ស្ត្រីវ័យចំណាស់ម្នាក់ កើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ព្យាបាលមិនជា រាប់ឆ្នាំមកហើយ រហូតធ្វើឱ្យកើត មានវិបត្តិផ្លូវចិត្ត ចុងក្រោយដាច់ចិត្តចងកបញ្ចប់ជីវិត នៅក្រោយផ្ទះកូនប្រសា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

តាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះសោ សុហ៊ាង ភេទស្រី អាយុ៦៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រាះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះ បានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំ មកហើយ ព្យាបាលមិនជា ទើបធ្វើឱ្យកេតិមានវិបត្តិផ្លូវចិត្ត ចេះតែពោលពាក្យចង់គិតខ្លីជាញឹកញាប់ តែត្រូវកូន ចៅនាំគ្នាអង្វរ លួងលោមកុំឱ្យមានគំនិតខ្លីបែបនេះ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ប្រទះឃើញស្ត្រីរងគ្រោះបាន ចងកសម្លាប់ខ្លួននៅចំណុចរោងដាក់អីវ៉ាន់ខាងក្រោយផ្ទះរបស់ឈ្មោះទូច សារ៉េត ត្រូវជាកូនប្រសាជនរងគ្រោះ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យសព និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិត ជាចងកសម្លាប់ខ្លួនប្រាកដមែន។
សព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕