Friday, October 18, 2024
Homeតារាខ្មែរសុខ ស្រីនាង ឡើងថ្លៃ

សុខ ស្រីនាង ឡើងថ្លៃ

តាមរយៈការបង្ហាញខ្លួនលើឆាកតន្ត្រី នាពេលចុងក្រោយនេះ អ្នកមេម៉ាយសុខ ស្រីនាង ដែលពីមុនគេស្គាល់ថា ជាតារាម្នាក់ស្រគត់ស្រគំ ចូលចិត្តច្រៀងតែបទមនោសញ្ចោតនាជាង បទញាក់នោះ ពេលនេះមិនមែនដូចមុនឡើយ គឺនាងរាំគ្រលែង ចង្កេះមួយអស់ដៃ នៅលើឆាកតន្ត្រី ដោយមានក្បាច់រាំប្លែកៗ ជាងសុខ ពិសី ទៀតផង។

សុខ ស្រីនាង ដែល ឡើងច្រៀងលើឆាកតន្ត្រីប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនោះ នាងបាន លើកយកបទចុងក្រោយ មកអូសទាញការគាំទ្រ ដូចជាបទ “គេទៅចោលយើងហើយ”, “លេប ថ្នាំអី ដើម្បីឈប់ស្រលាញ់បង”, “នៅSingle ឯកោ មានសង្សារខូចចិត្ត”។ អតីតតារាចម្រៀង KH រូបនេះថែមទាំងមានក្រុមអ្នកគាំទ្រតាមហែហម មិនចាញ់អ្នកចម្រៀងល្បីៗដទៃទៀតឡើយ ដែលមានទាំងការចោមរោមឱបថើបនាងសឹងតែរើខ្លួន មិនចង់រួចទៀតផង ធ្វើឱ្យស្រីនាង សប្បាយចិត្តជាខ្លាំង។

ក្នុងជំនួបផ្ទាល់ជាមួយសុខ ស្រីនាង អ្នកចម្រៀងសាន់ដេ រូបនេះឱ្យដឹងថា នាងមានភាពរវល់ជាងមុននៅឆ្នាំ២០១៧ នេះ ចំណែកការរាំបានប៉ុណ្ណេះ គឺនាងខំប្រឹងប្រែងខ្លាំងណាស់។

សុខ ស្រីនាង ថ្លែងថា “អូបង! ខ្ញុំរាំបានហ្នឹងមិនមែនងាយស្រួលទេបង ខ្ញុំប្រឹងណាស់ ហាត់រាល់ថ្ងៃតែម្តង ដូចបងឯងដឹងហើយថា ពីមុន ខ្ញុំច្រើនច្រៀងតែបទស្លូវៗ តែឥឡូវខ្ញុំងាកមកច្រៀងបទញាក់វិញដែរ។ និយាយទៅ ឆ្នាំថ្មីរវល់ច្រើន សូម្បីតែថ្ងៃឆ្លងឆ្នាំ ខ្ញុំច្រៀងឱ្យប៉ុស្តិ៍អាស៊ីអាគ្នេយ៍ផង និងទៅច្រៀងកម្មវិធីគេនៅខេត្តកំពង់ចាម ទៀត គឺ៣រោងឯណោះ”។

ទស្សនិកជននិយាយថា ថ្វីត្បិតតែសុខ ស្រីនាង មានក្បាច់រាំហាក់សាហាវ និង ប្លែកៗជាងសុខ ពិសី មែន តែគេចាប់អារម្មណ៍ថា អតីតភរិយាលោកស៊ី សុវត្ថិ រូបនេះ នៅរាំមានការឆ្គងៗច្រើន មិនទាន់រស់រវើកដូចតារាមួយចំនួនទៀតឡើយ ព្រោះ ទើបតែចាប់ផ្តើម។ ប៉ុន្តែមានការកត់សម្គាល់ថា គ្រាន់តែស្រីនាង ចាប់ផ្តើមបញ្ចោញ ក្បាច់រាំនោះ ស្រាប់តែពេលនេះតម្លៃខ្លួនអ្នកមេម៉ាយរូបនេះឡើងក្រឺតៗតែម្តង ដោយច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារឯណោះ ទើបធ្វើឱ្យអតីតប្តី លោកស៊ី សុវត្ថិ ដែលតែងមើលស្រីនាង ច្រៀងតាមទូរទស្សន៍ជានិច្ចនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែពេលនេះស្រីនាង កាន់តែមានរូបសម្រស់ ស្រស់ស្អាត លេងក្បាច់រាំក៏សាហាវ ហើយថែមទាំងឡើងថ្លៃខ្លួនជាងមុន នោះ។ តែលោកស៊ី សុវត្ថិ គ្មានបំណងចង់ផ្សះផ្សាស្នេហ៍ជាមួយ អតីតប្រពន្ធសុខ ស្រីនាង ឡើយ ព្រោះថា ពេលនេះលោកក៏មាន ភរិយាថ្មីទៀតហើយដែរ។

ក្រុមអ្នកជំនាញសិល្បៈនិយាយថា ស្រីនាង ពេលនេះ ចាប់ផ្តើមស្ទុះស្ទាឡើងវិញ តាមរយៈការលេងកែប្រែពីច្រៀងបទស្លូវទៅជាបទញាក់វិញ ដើម្បីតម្រូវតាម ទីផ្សារបច្ចុប្បន្ន ដែលនេះជាសញ្ញាល្អមួយ តែគេ មិនទាន់អាចចាត់ទុកថា ស្រីនាង ជោគជ័យទេ ព្រោះតែពេលនេះទីផ្សារចម្រៀងមានការប្រកួត- ប្រជែងគ្នាខ្លាំង ហើយស្រីនាង បានចេញមុខ តិចតួចនៅឡើយ តាមឆាកធំៗនោះ។ យ៉ាងណា ស្រីនាង មិនទាន់អស់សង្ឃឹមទេ ព្រោះថា មុននេះ អ្នកចម្រៀងពេជ្រ សោភា ដែលធ្លាក់ខ្លួនមេម៉ាយ ដូចនាងដែរនោះ ស្រាប់តែពេលនេះបានក្រោក- ឈរឡើងវិញ នៅក្នុងសិល្បៈបាន ដោយត្រូវប៉ាន់ ជាងមុនទៀតផង ដូចនេះស្រីនាង នៅមានសង្ឃឹម ប្រសិនបើសាន់ដេ ចង់លើកស្ទួយនាងតាមរយៈការធ្វើ បទល្អៗឱ្យច្រៀងនោះ…៕

RELATED ARTICLES