Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្លូវជាតិលេខ 76A បាក់ស្រុតដាច់ ផ្តាច់ចរាចរណ៍

ផ្លូវជាតិលេខ 76A បាក់ស្រុតដាច់ ផ្តាច់ចរាចរណ៍

មណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានប្រកាសផ្អាកជាបណ្តោះអាសន្ន ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង បណ្តាលឱ្យមានការបាក់ស្រុតផ្លូវ កាត់ផ្តាច់ចរាចរណ៍ទាំងស្រុង។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តមណ្ឌលគីរី លេខ ១២៣/២៣ ស.ជ.ណ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៣ បានជម្រាបជូនដំណឹងដល់សាធារណជន ម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ ធុនស្រាល និងអ្នក ដំណើរ តាមមធ្យោបាយយានយន្តគ្រប់ប្រភេទ ឱ្យបានជ្រាបថា បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្នុងខេត្ត មណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរ ច្រោះ បណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ ផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិ លេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវ សីមា (ចំណុចអូរងើយ ដែលផ្លូវត្រូវបានកាត់ផ្តាច់និងខូចទាំងស្រុង មិនអាចធ្វើដំណើរបាន សម្រាប់មធ្យោបាយ យានយន្តគ្រប់ប្រភេទ។ ដូចនេះរដ្ឋបាលខេត្ត សូមធ្វើការបិទផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នចាប់ពីថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រហូតដល់មានការជូនដំណឹងស្តីពីការបើកឱ្យធ្វើចរាចរណ៍ឡើងវិញ នាពេល ខាងមុខ។

ទន្ទឹមនឹងនោះដែរ ប្រសិនបើសាធារណជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាម មធ្យោបាយ យានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាង ដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹង ត្រែង និងខេត្តរតនគិរី ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។

រដ្ឋបាលខេត្ត សូមការអធ្យាស្រ័យពីសាធារណជន ម្ចាស់យាន យន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាមមធ្យោបាយ យានយន្តគ្រប់ប្រភេទ ចំពោះការបិទជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ ដោយសារការដាច់ផ្លូវដែលបណ្តាល មកពីគ្រោះធម្មជាតិជាយថាហេតុនេះ។

រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា សាធារណជន ម្ចាស់យានយន្តដឹក ទំនិញនិងអ្នកធ្វើ ដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទ នឹងយោគយល់អធ្យាស្រ័យ និងរង់ចាំការជូនដំណឹងបើកឱ្យ ដំ ណើរការឡើងវិញនូវការធ្វើចរាចរណ៍សម្រាប់យានយន្តគ្រប់ ប្រភេទឆ្លងកាត់ខេត្តមណ្ឌលគិរី នាពេលឆាប់ៗ ខាងមុខនេះ។

សូមបញ្ជាក់ថា ដងផ្លូវជាតិលេខ 76A ពីខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬពីទីក្រុងភ្នំពេញ ទៅខេត្តមណ្ឌលគិរី ត្រង់ចំណុចអូរងើយ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានបាក់ស្រុត ចុះប្រ វែងប្រមាណជាង ១០ម៉ែត្រ  មូលហេតុដោយសារទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង បានធ្វើឱ្យមានជំនន់ទឹក ភ្លៀង ដោយទឹកបានហូរច្រោះ បណ្តាលឱ្យមានការបាក់ស្រុតផ្លូវតែម្តង។

បន្ទាប់ពីមានការបាក់ស្រុត ដាច់ផ្លូវជាតិ 76A  ចំណុចខាងលើនេះ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ លោក នាង វណ្ណៈ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារខេត្ត ចុះត្រួតនិត្យផ្លូវលេខ 76A ដែល រងការខូចខាត បាក់ដាច់នោះ ដើម្បីលើកផែនការេជួសជុលឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ ។

លោកនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត បានណែនាំឲ្យមន្ទីរ សាធារណការនិងជញ្ជូនខេត្ត សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើការឈូសឆាយផ្លូវវាងបណ្តោះ អាសន្ន ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍តាមផ្លូវនេះបាន ទម្រាំកំណាត់ផ្លូវខូចខាតនេះ ត្រូវបានធ្វើការ ជួសជុលរួចរាល់ឡើងវិញ៕

RELATED ARTICLES