Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ញៀវទេសចរដើរទស្សនាអង្គរ រអិលដួលរបួសជើង

ភ្ញៀវទេសចរដើរទស្សនាអង្គរ រអិលដួលរបួសជើង

សៀមរាប ៖ ស្ត្រីជនជាតិអេស្ប៉ាញ ជាភ្ញៀវទេសចរម្នាក់ កំពុងដើរទស្សនាប្រាង្គប្រាសាទអង្គរវត្ត ស្រាប់តែ រអិលជើង បណ្តាលឱ្យដួលធ្លាក់ រងរបួសជើងខាងស្តាំ ហើយភ្លាមៗនោះ  ត្រូវបានសមត្ថកិច្ច និងក្រុមការងារ អាជ្ញាធរអប្សរា ជួយអន្តរាគមន៍ចាត់បញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១៧នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចរួតទី១ ផ្លូវចុះទៅគោកតាពេជ្រ ក្នុងបរិវេណទីតាំងប្រាសាទអង្គរវត្ត។ភ្ញៀវទេសចររងគ្រោះ មានឈ្មោះ Muella Espiao Sa Ruiz ភេទស្រី អាយុ៣៥ឆ្នាំ ជាជនជាតិអេស្ប៉ាញ។

តាមប្រភពពីកន្លែងកើតហេតុ ស្ត្រីរងគ្រោះបានដើរចូលទៅទស្សនាប្រាសាទអង្គរវត្ត លុះពេលកំពុងដើរទស្សនា ជក់ចិត្តភ្លេចខ្លួន បានដើររអិលជើងធ្លាក់ បណ្តាលឱ្យរបួសជើងខាងស្តាំយ៉ាងដំណំតែម្តង។យ៉ាងណាក្រោយ ពីកើតហេតុ កម្លាំងសមត្ថកិច្ច សហការជាមួយក្រុមភ្នាក់ងារអាជ្ញាធរអប្សរា បានទាក់ទងហៅរថយន្តសង្គ្រោះ បន្ទាន់ ដឹកយកទៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ ភ្លាមៗផងដែរ៕

RELATED ARTICLES