Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អត់ការងារធ្វើ គ្មានលុយបង់ថ្លៃបន្ទប់ជួល ម្ចាស់បន្ទប់ ជួលដេញចេញ ចងកស្លាប់

 អត់ការងារធ្វើ គ្មានលុយបង់ថ្លៃបន្ទប់ជួល ម្ចាស់បន្ទប់ ជួលដេញចេញ ចងកស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់ បានជួលបន្ទប់មួយកន្លែងស្នាក់នៅ លុះក្រោយមក ដោយត្រូវក្រុមហ៊ុនផ្អាកការងារ និងបានដើររកការងារធ្វើមិនបាន អត់លុយបង់ថ្លៃបន្ទប់ជួល ជាច្រើនខែ ទើបម្ចាស់ផ្ទះជួល បានទូរស័ព្ទ ប្រាប់ស្ត្រីជាម្តាយ ឱ្យមកជួយមើល និងរើអីវ៉ាន់ចេញ  ស្រាប់តែម្តាយមកដល់ ប្រទះឃើញកូនប្រុសរបស់ខ្លួន ចងកស្លាប់ក្នុងបន្ទប់ជួលនោះទៅហើយ ធ្វើឱ្យស្ត្រីជាម្តាយ ស្លុតស្មារតី ស្រែកយំដល់សន្លប់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

យុវជនដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះមាស សារុនរិទ្ធី អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ទីតាំងកើត ហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនខាងលើ បានមកជួលបន្ទប់ខាងលើស្នាក់ នៅតែ ម្នាក់ឯង អស់រយៈពេលជាច្រើនខែមកហើយ និងមិនសូវចេញមកខាងក្រៅទេ បើចេញ គឺចេញតែមួយភ្លែត ចូលវិញ ហើយគ្រួសាររបស់គាត់ តែងតែមកលេងជារៀងរាល់ខែ តែយុវជនខាងលើ មិនសូវនិយាយ លេង ជាមួយគ្រួសារទ្បើយ បានត្រឹមបង្ហើបទ្វារ យកលុយ រួចបិទវិញ ហើយគ្រួសារក៏ត្រទ្បប់ទៅផ្ទះវិញ។

ប្រភពដដែល បន្តទៀតថា ក្រោយមក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនឃើញជនរងគ្រោះចេញមក ក្រៅសោះ ហើយក៏បានជំពាក់ថ្លៃជួលបន្ទប់ ជាច្រើនខែមកហើយដែរ។ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ម្ចាស់ផ្ទះ ជួល បានទូរស័ព្ទហៅស្ត្រីជាម្តាយរបស់ជនរងគ្រោះ ឱ្យមកជួយមើលកូន ព្រោះកូនគាត់ត្រូវថ្ងៃរើចេញពីបន្ទប់ជួល នៅថ្ងៃនេះហើយ ស្រាប់តែពេលស្ត្រីជាម្តាយមកដល់ ប្រទះឃើញកូនប្រុសរបស់ខ្លួន ចងកនឹងចម្រឹងបង្អួច ស្លាប់ បាត់ទៅហើយ ធ្វើឱ្យស្ត្រីជាម្តាយស្រែកទ្រហោយំបោកខ្លួនរហូតដល់សន្លប់ និងធ្វើឱ្យផ្អើលទៅដល់បងប្អូនប្រជា ពលរដ្ឋ រាយការណ៍ជូនកម្លាំងសមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។

ប្រភពខាងលើ បន្តថា ចំពោះមូលហេតុនៃការចងកសម្លាប់ខ្លួននេះ អាចមកពីជនរងគ្រោះតូចចិត្តត្រូវគេផ្អាកការ ងារនិងដើររកកាងារធ្វើមិនបាន គ្មានលុយបង់ថ្លៃជួកបន្ទប់ស្នាក់នៅ ត្រូវម្ចាស់បន្ទប់ជួលដេញចេញ ទើបគិតខ្លី បញ្ចប់ជីវិតខ្លួនឯងបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅកម្លាំងជំនាញផ្នែក កោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យ រួចប្រគល់សពឱ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES