Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្លន់បានសម្រេច រត់គេច១ខែ ជាប់ខ្នោះ៤

ប្លន់បានសម្រេច រត់គេច១ខែ ជាប់ខ្នោះ៤

ពោធិ៍សាត់ ៖ ជនសង្ស័យ ចំនួន៥នាក់ បានធ្វើសកម្មភាពប្លន់អាជីករលក់ដូរនៅតាមមាត់ស្ទឹងពោធិ៍សាត់ បានសម្រេច រួចនាំគ្នារត់គេចលាក់ខ្លួនអស់រយៈពេល ១ខែ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ចំនួន៤នាក់ ខណៈបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីប្លន់នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង១៥នាទី អំឡុងដើមខែកក្កដា ឆ្នាំ២០២៣ នៅចំណុច តូបលក់ដូរ តាមមាត់ស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់។ លុះមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ត្រូវសមត្ថកិច្ចក្រុងពោធិ៍សាត់ បើកការស៊ើបអង្កេតនិងស្រាវជ្រាវ រហូតឃាត់ខ្លួនបានជាបន្តបន្ទាប់  ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។

ប្រតិបត្តិកការបង្ក្រាបក្រុមចោរប្លន់នេះ បានធ្វើឡើងដោយមានកិច្ចសហការរវាងកម្លាំងអន្តរាគមន៍អធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ទើបឈានដល់ការកំណត់មុខសញ្ញា និងឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៤នាក់ ព្រមទាំងដកហូតបានម៉ូតូ ចំនួន១គ្រឿង។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខា ខាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។ ទី២-ឈ្មោះសួន សាញ់សារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះសួន សាញ់សេរី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ និង ទី៤-ឈ្មោះបឿន វិរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំង៣នាក់ មានលំនៅក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញា ណនៅឡើយ។

ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាម នីតិវិធី៕

RELATED ARTICLES