Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឈ្លោះគ្នាក្នុងចេញពីក្លឹប ស្ទាក់កាប់ ជាប់ខ្នោះ៣

ឈ្លោះគ្នាក្នុងចេញពីក្លឹប ស្ទាក់កាប់ ជាប់ខ្នោះ៣

កំពង់ឆ្នាំង ៖ ក្មេងទំនើងឈាមរាវ ១ក្រុម មានគ្នាប្រមាណ១០នាក់ បាននាំគ្នាចូលផឹកស៊ីរាំលេងនៅក្នុងក្លឹបរាត្រី ១កន្លែង លុះក្រោយមកកើតមានជម្លោះពាក្យសម្តីជាមួយយុវជន ១ក្រុមទៀត ទើបនាំគ្នាចេញមក ស្ទាក់ផ្លូវចាំ កាប់គូទំនាស់ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ រត់គេចខ្លួនចោលម៉ូតូ ត្រូវក្រុមក្មេងទំនើងព្រួតគ្នាកាប់ម៉ូតូគូទំនាស់ ខ្ទេចអស់១គ្រឿង។ លុះសមត្ថកិច្ចចុះស្រាវជ្រាវ ក៏ឈានដលការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នាំយកមក ចាត់ការតាមច្បាប់។

ករណីហិង្សាស្ទាក់កាប់និងវាយកម្ទេចម៉ូតូ ១គ្រឿងនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខហាងកាត់កញ្ចក់ លី ហុង ស្ថិតក្នុង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លុះមកដល់រសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថ កិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ បានចំនួន៣នាក់ ខណៈបក្ខពួកផ្សេងទៀត បានរត់គេច បាត់អស់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយ នគរបាល ការិយា ល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត និងនគរបាលមូលដ្ឋាន កាលពីរសៀលថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងចំណោញបក្ខពួក ជាង១០នាក់ ដែលបាន ប្រើអំពើហិង្សា ស្ទាក់កាប់ និងវាយកម្ទេចម៉ូតូជនរងគ្រោះ កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២៣។

ប្រភពដដែល បន្តថា យោងតាមរូបភាពដែលបានថតនិងបង្ហោះក្នុងបណ្តាញសង្គម ពីសកម្មភាពហិង្សា ដែល បានកើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញឱ្យឃើញក្មេងទំនើង ១ក្រុម មានគ្នា ប្រមាណជាង១០នាក់ បានប្រើហិង្សាវាយកម្ទេចម៉ូតូជនរងគ្រោះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខ ហាងកាត់កញ្ចក់ លី ហុង ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្រោយមានបាតុភាពនេះ កើតឡើង សមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានសហការជាមួយនគរបាលខេត្ត ស្រាវជ្រាវជាបន្ទាន់ និងបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ៣នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសំអុន សុវឌ្ឍនា ហៅវត្ត  អាយុ ១៦ឆ្នាំ មានលំនៅ ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ទី២-ឈ្មោះមាន ជីវ័ន្ត ហៅមាន់ អាយុ១៦ឆ្នាំ មាន លំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និងទី៣-ឈ្មោះកែវ រតនា ហៅរ័ត្នតូច  អាយុ១៤ឆ្នាំ មានលំនៅ ភូមិប្អេរ សង្កាត់ប្អេរ។ ដោយឡែកជនសង្ស័យ ៧នាក់ទៀត បានរត់គេចខ្លួន ដែលសមត្ថកិច្ចកំពុងស្រាវ ជ្រាវតាម ចាប់ខ្លួនបន្ត។ ចំណែកជនរងគ្រោះ ឈ្មោះឡុង ឌីណា អាយុ៣០ឆ្នាំ មានលំនៅ ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករ លាប្អៀរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា ករណីខាងលើនេះ កើត ឡើងដោយសារ ទំនាស់ពាក្យសំដីគ្នានៅក្នុងក្លឹបរាត្រី ១កន្លែង ក្នុងសង្កាត់កំពង់ឆ្នាំង។ លុះ ក្រោយពេលជនរងគ្រោះឈ្មោះឡុង ឌីណា ចេញពីក្លឹប ត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនសង្ស័យ ទាំងនោះ ដែលមានគ្នាសរុប ១១នាក់ បានស្ទាក់ព្រួត វាយជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរត់គេចខ្លួនរួច នៅសល់តែម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6511 ក៏ត្រូវជនដៃដល់កាប់វាយបណ្តាលឱ្យខ្ទេចតែម្តង។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES