Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បងវ៉ៃគេ ប្អូនកាប់ថែម ជាប់ខ្នោះទាំង២

 បងវ៉ៃគេ ប្អូនកាប់ថែម ជាប់ខ្នោះទាំង២

កណ្តាល ៖ បុរសម្នាក់ បានដើរទៅមើលរបងរបស់ខ្លួនដែលជាងកំពុងសាងសង់ ស្រាប់តែត្រូវជនសង្ស័យ២នាក់ បងប្អូន ជាម្ចាស់ដីជាប់ព្រំជាមួយគ្នា បានកាន់ដុំឥដ្ឋ មកវាយ បណ្តាលឱ្យរយះមុខ បន្ទាប់មកប្អូនបង្កើតរបស់ជន ដៃដល់ បានទាញកាំបិតផ្គាក់ មកដេញកាប់ជនរងគ្រោះបន្ថែមទៀត ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ វាយខ្នោះ២នាក់បងប្អូន នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវ មុខផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។

ជនរងគ្រោះ មានឈ្មោះឯម ហឿន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមេការជាងសំណង់ មានលំនៅបច្ចុប្បន្ន ភូមិ ព្រែកក្របៅទី១ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ (រងរបួសបែករយះមុខខាងឆ្វេង និងហើមប៉ោង)។ ចំណែកជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហ៊ាន់ លាងហួន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ  និងទី២-ឈ្មោះហ៊ាន់ លាងហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិព្រែក ក្របៅទី១ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ ជនសង្ស័យទាំង២នាក់ ត្រូវជាបងប្អូនបង្កើត។

រីឯវត្ថុតាងចាប់យក ១-កាំបិតផ្គាក់ផ្លែដែក ដងឫស្សី ប្រវែង០,៧០ម៉ែត្រ ចំនួន១ដើម និង២-ដុំឥដ្ឋប្រហោង ចំនួន១ ដុំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៣  ជនរងគ្រោះឈ្មោះ ឯម ហឿន បានទៅមើលរបងរបស់ខ្លួនដែលជាងកំពុងសាងសង់នៅជាប់ ព្រំដីភូមិ របស់ឈ្មោះហ៊ាន់ លាងហួន ស្រាប់តែពេលនោះ ឈ្មោះហ៊ាន់ លាងហួន កាន់ដុំឥដ្ឋ ចំនួន២ដុំ នៅដៃទាំង សង ខាង បានស្ទុះមកវាយឈ្មោះឯម ហឿន មួយដុំឥដ្ឋ តែត្រូវឈ្មោះឯម ហឿន គេចផុត ហើយបានវាយមួយ ដុំឥដ្ឋ ទៀត បណ្តាលឱ្យត្រូវចំមុខខាងឆ្វេង បែកចេញឈាម។ ពេលនោះ កម្មករជាងធ្វើរបង បានចូលជួយឈ្មោះឯម ហឿន ស្រាប់តែឈ្មោះហ៊ាន់ លាងហេង ត្រូវជាបងបង្កើតរបស់ឈ្មោះហ៊ាន់ លាងហួន បានយកកាំបិតខ្វែវ ដេញ កាប់ឈ្មោះឯម ហឿន និងជាងធ្វើរបង ថែមទៀត ទើបឈ្មោះឯម ហឿន យកដំបងមកដេញវាយវិញ ធ្វើឱ្យ ឈ្មោះហ៊ាន់ លាងហេង បានរត់គេចខ្លួនបាត់។

បន្ទាប់មក ឈ្មោះឯម ហឿន និងជាងៗបាននាំគ្នាចាប់ឈ្មោះហ៊ាន់ លាងហួន បានយកមកប្រគល់ជូន សមត្ថ កិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអម្ពិល ដើម្បីសាកសួរ។ លុះដល់វេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃដដែល សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះហ៊ាន់ លាងហេង បានម្នាក់ទៀត។

ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES