Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បិទគ្លីនិក សម្រាលកូនឱ្យស្ត្រីម្នាក់ស្លាប់

 បិទគ្លីនិក សម្រាលកូនឱ្យស្ត្រីម្នាក់ស្លាប់

ព្រះសីហនុ ៖ ស្ត្រីម្នាក់ មានផ្ទៃពោះគ្រប់ខែ ឈឺពោះសម្រាល ត្រូវបានក្រុមគ្រួសារដឹក បញ្ជូនទៅកាន់មន្ទីរ សម្រាកព្យាបាល អន្តរជាតិក្រុងព្រះសីហនុ ដើម្បីទទួលសេវាសម្រាល សង្ស័យក្រុមគ្រូពេទ្យធ្វើខុសបច្ចេកទេស ឬគ្មានជំនាញច្បាស់លាស់ ទើបបណ្តាលឱ្យបាត់បង់ជីវិត ទាំងមិនទាន់បានឃើញមុខកូនច្បាស់នៅឡើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារ កើតទុក្ខមិនសុខចិត្ត ទទូចសុំអន្តរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ។

តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ថា ស្ត្រីរងគ្រោះ មានឈ្មោះ អ៊ុង សុខឃីម អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកធនាគារឯកជនមួយ ក្នុងក្រុងព្រះសីហនុ។

តាមប្រភពពីមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ថា ដំបូងស្ត្រីរងគ្រោះ បានចូលទៅទទួលសេវាសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជនយីហោ “អន្តរជាតិក្រុងព្រះសីហនុ” កាល ពីយប់ថ្ងៃ០៦ ខែសីហា ឆ្នាំ២០២៣។ លុះសម្រាលកូនរួច ស្រាប់តែស្ត្រីរងគ្រោះមានអាការមិនស្រួលខ្លាំង ហើយ ភ្លាមនោះ ខាងគ្លីនិក បានបញ្ជូនដឹកស្ត្រីរងគ្រោះ បន្តទៅរកការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចម្ការ ចេក) ប៉ុន្តែជាអកុសល មិនអាចជួយសង្គ្រោះបានឡើយ បណ្តាលឱ្យដាច់ខ្យល់ស្លាប់តែម្តង។ ចំណែកកូនដែល សម្រាលមកនោះ មិនមានគ្រោះថ្នាក់អ្វីនោះទេ។

ជុំវិញករណីនេះ មន្ត្រីជំនាញសុខាភិបាលខេត្ត បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នផ្នែកជំនាញកំពុងស្រាវ ជ្រាវបន្តតាម បច្ចេកទេស និងបានផ្អាកគ្លីនិកខាងលើនេះជាបណ្តោះអាសន្ន។

ដោយឡែក សពស្ត្រីរងគ្រោះ ត្រូវបានកម្លាំងនគរបាលជំនាញធ្វើកោសល្យវិច័យជាក់ស្តែង រួច បានប្រគល់ឱ្យ ក្រុមគ្រួសារ ដើម្បីយកទៅរៀបចំទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES