Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ឈរជើងប៉ូលិសចរាចរណ៍៣នាក់ ទារលុយចិន បើកឡានបំពានស្តុប

បញ្ឈរជើងប៉ូលិសចរាចរណ៍៣នាក់ ទារលុយចិន បើកឡានបំពានស្តុប

ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣រូប ត្រូវបានលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចផ្អាកការងារបណ្តោះអាសន្ន (ដក បញ្ឈរជើង) បន្ទាប់ពីក្រុមមន្ត្រីនគរបាលចរាចរណ៍ទាំង៣រូប បានប្រព្រឹត្តល្មើសវិន័យកងកម្លាំង កំហែងយកប្រាក់ ពីជនជាតិចិន ដែលបើកបរបំពានភ្លើងស្តុប។

មន្ត្រីនគរបាលទាំង៣រូប ដែលត្រូវបានដកបញ្ឈរជើង រួមមាន ទី១-លោកអនុសេនីយ៍ឯក សុខ គឹមលី អត្តលេខ ៨០០៨០ ឋានៈនាយរងផ្នែក។ ទី២-លោក អនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦២២៩ ឋានៈនាយរងផ្នែក និងទី៣-លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី។

យោងតាមលិខិតបង្គាប់ការ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា ត្រូវបានផ្អាកការងារជាបណ្តោះអាសន្នចំនួន ៣នាក់ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបរជន ជាតិចិន។

លិខិតបង្គាប់ការដដែលនេះ បានឱ្យដឹងថា សាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួត បទបញ្ជា រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។ ក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យ ត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិក ដើម្បីមានវិធានការបន្ត។

យោងតាមប្រភពព័ត៌មាន បានអះអាងថា មូលហេតុដែលមន្ត្រីនគរបាលទាំង៣នាក់ខាងលើនេះ ត្រូវបានផ្អាក ការងារបណ្តោះអាសន្ន ដោយសារតែបានកំហែងយកប្រាក់ពីជនជាតិចិនម្នាក់ ដែលបើកបរបំពានភ្លើងស្តុប នៅគោលដៅស្តុបវត្តស្លែង និងធ្វើឡើងតាមបណ្តឹងរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា៕

RELATED ARTICLES