Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រឡាញ់ស្រីតែ១ ជាន់លេខរៀង ប៉ូលិសបើកឡាន ដេញបុកសន្តិសុខ

ស្រឡាញ់ស្រីតែ១ ជាន់លេខរៀង ប៉ូលិសបើកឡាន ដេញបុកសន្តិសុខ

កំពង់ចាម ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ស្ថិតក្នងស្ថានភាពស្រវឹងជោក បានបើករថយន្ត១គ្រឿង មកជួបនារីជា សង្សាររបស់ខ្លួនទាំងយប់ លុះមកដល់ក៏ជាន់លេខរៀងគ្នាជាមួយបុរសជាសន្តិសុខម្នាក់ ដែលកំពុងនៅក្នុងបន្ទប់ ជាមួយនារីរូបនោះ ទើបធ្វើឱ្យកើតជាជម្លោះយ៉ាងខ្លាំង រហូតសមត្ថកិច្ចចុះសម្របសម្រួលស្ងាត់វិញទៅហើយ ស្រាប់តែក្រោយមក ពេលបុរសជាសន្តិសុខ ជិះម៉ូតូចេញពីបន្ទប់ស្រីស្នេហ៍ ត្រូវបុរសជាមន្ត្រីនគរបាលនោះ បើក រថយន្តដេញបុក បណ្តាលឱ្យរងរបួស បង្កឱ្យមានការផ្អើលទាំងកណ្តាលយប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជិត ១១យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវជាតិ លេខ៧ ត្រង់ចំណុចមុខហាងមីហិលផ្លូវថ្មី ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

 តាមប្រភពពីកន្លែងហេតុ បានបញ្ជាក់ថា ភាគីសត្រូវស្នេហាទាំងសងខាង មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ម្ខាងជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំណែកម្ខាងទៀត ជាសន្តិ សុខឯកជន។ ចំណែកខាងស្រី មានឈ្មោះហេង សុខលីដា មុខរបរ ជាបុគ្គលិកល្បែងអនឡាញ (មាន់ជល់) ស្នាក់នៅបន្ទប់ជួល ក្នុងភូមិ៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ គេ ឃើញបុរសជាមន្ត្រីនគរបាល បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា  កាមរី ហាយប៊្រីដ ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2AL-5312 មករកនារីកំណាន់របស់ខ្លួន ឈ្មោះហេង សុខ លីដា ដល់បន្ទប់ជួលទីតាំងកើត ហេតុខាង លើ។ លុះពេលមកដល់ បានជួប បុរសជាសន្តិសុខ កំពុងនៅទីនោះដែរ ទើបធ្វើឱ្យកើតមានការឈ្លោះប្រកែក គ្នាខ្លាំងៗ ឈានដល់ប្រើអំពើហិង្សាទៀត រហូតភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋអ្នកជិតខាង ព្រមទាំងម្ចាស់ បន្ទប់ជួល ទូរស័ព្ទប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍។

ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ធ្វើការសម្របសម្រួល ទើបភាគីទាំងសង មានសភាពស្ងប់ស្ងាត់ទៅវិញ។ បន្ទាប់មក បុរសជាសន្តិសុខ បានទាញម៉ូតូជិះតែម្នាក់ឯង ចេញពីបន្ទប់ ជួល របស់នារីជាសង្សារ សំដៅមកធ្វើការវិញ ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចផ្លូវជាតិលេខ៧ ត្រង់ចំណុច មុខហាងមីហឹរ ផ្លូវថ្មី ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ក៏លេចរថយន្តរបស់បុរសជាមន្ត្រីនគរបាលបើក បរក្នុង ល្បឿនលឿន បម្រុងបុកម៉ូតូបុរសជាសន្តិសុខនោះ តែសំណាងល្អ បុរសជាសន្តិសុខ ដឹងខ្លួនទាន់ក៏បាន គេច ធ្វើឱ្យដួលម៉ូតូ រងរបួសស្រាល។ ចំណែករថយន្ត បើកជ្រុលឡើងចិញ្ចើមផ្លូវ បុកគម្របលូ បណ្តាល ឱ្យខូច ខាត ។ រីឯបុរសជាមន្ត្រីនគរបាល ជាអ្នកបើករថយន្ត ក៏រងរបួសស្រាលផងដែរ។

ក្រោយកើតហេតុ ភាគីទាំងសងខាង (ទាំងបុរសជានគរបាល និងបុរសជាសន្តិសុខ) ត្រូវកងកម្លាំងសមត្ថកិច្ចនៃ អធិការនគរបាលក្រុងកំពង់ចាម នាំមកធ្វើការសាកសួរ។ ដោយឡែករថយន្ត ត្រូវសមត្ថកិច្ចស្ទួចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីរង់ចាំ ដោះស្រាយតាមនិតីវិធី៕

RELATED ARTICLES