ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង ១គូ បានទាក់ទងស្នេហាគ្នាយ៉ាងស៊ីជម្រៅ ធ្លាប់បានណាត់ជួបគ្នារួមភេទ ជាច្រើនដង ដោយភាគីប្រុសតែងលួចថតរូបអាក្រាតរបស់ស្រីស្នេហ៍ និងវីដេអូពេលរួមភេទ ទុកទៀតផង លុះក្រោយមក ទំនាក់ទំនងស្នេហាចាប់ផ្តើមប្រេះឆា ជួបរឿងរកាំរកូស រហូតដល់ភាគីស្រីសុំបែកចែកផ្លូវ ស្រាប់តែភាគីប្រុស ខឹងសម្បា គំរាមបង្ហោះរូបអាក្រាត និងវីដេអូរួមភេទ ធ្វើឱ្យនារីរងគ្រោះកើតទុកមិនសុខចិត្ត ប្តឹងសមត្ថកិច្ចឱ្យជួយ អន្តរាគមន៍ ចាប់ឃាត់ខ្លួន អតីតប្រុសស្នេហ៍ យកទៅចាត់ការតាមច្បាប់។

យោងតាមប្រភពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គលម្នាក់ ពាក់ព័ន្ធនឹងការគំរាមនារីដែលជាអតីត គូ ស្នេហ៍របស់ខ្លួន ថានឹងចែកចាយរូបភាពអាក្រាត វីដេអូរួមភេទ ដែលខ្លួនធ្លាប់បានថត ក្នុងអំឡុងពេលរួមរ័កគ្នា។ប្រភពដដែល បន្តថា ប្រតិបត្តិការនេះប្រព្រឹត្តទៅក្រោមការសម្របសម្រួលពីលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំងសមត្ថកិច្ចជំនាញ បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗ ក្រោយពីជនសង្ស័យបានគំរាមកំហែងនារីរងគ្រោះជាអតីតសង្សារ ជាច្រើនលើកច្រើនសាថា នឹងបង្ហោះចែក ចាយរូបភាពអាក្រាតរបស់នារីរងគ្រោះ និងវីដេអូរួមភេទ តាមបណ្តាញសង្គមនានា ប្រសិនបើជនរងគ្រោះ មិន អនុវត្តតាមបញ្ជារបស់ខ្លួន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ ការបន្តតាមនីតិវិធី។
ជាមួយនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាលជាមួយដៃគូស្នេហា ដែល ទង្វើនេះ ជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យនៃការ ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្លូរធ្ងន់ធ្ងរ ប្រសិនបើរូប ភាពទាំងនោះបានបែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ងអាក្រក់ពីភាគីណាមួយ៕