Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីផឹកស្រវឹង ប៉ូលិសកាប់អ្នកកាសែតដេកពេទ្យ

ស៊ីផឹកស្រវឹង ប៉ូលិសកាប់អ្នកកាសែតដេកពេទ្យ

សៀមរាប ៖ បុរសជាអ្នកសារព័ត៌មានម្នាក់ និងបុរសជាមន្ត្រីនគរបាលម្នាក់ បានផឹកស៊ីសប្បាយក្អាក ក្អាយ ជាមួយគ្នា លុះស្រវឹងធ្លាក់ភ្នែករៀងខ្លួន កើតមានទំនាស់ពាក្យសម្តី រហូតផ្ទុះជាជម្លោះហិង្សា ដោយភាគី បុរសជាមន្ត្រីនគរបាល បានកាប់ភាគីបុរសជាអ្នកកាសែត បណ្តាលឱ្យរងរបួសធ្ងន់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវែលាម៉ោង ៧យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅចំណុច ប៉ុស្តិ៍យាមតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា ជនបង្កហេតុ មានឈ្មោះញែម ឃឿន ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល វរៈ៧៩៣ មានលំនៅក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ភូមិខ្លឹង ឃុំពាក់ស្នែង ស្រុកអង្គរធំ។ ចំណែកភាគីជនរងគ្រោះ មានឈ្មោះមុំ ខាន់ដា  ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរអ្នកសារព័ត៌ មាន មានលំនៅ ភូមិផ្សារកណ្តាល ឃុំផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា មូលហេតុដែលបណ្តាលឱ្យកើតមានជម្លោះ និងឈានដល់ហិង្សាកាប់ ប្រហារគ្នាខាងលើនេះ គឺដោយសារជនរងគ្រោះ និងជនបង្កហេតុ មានទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនបង្កហេតុ បានរត់គេចខ្លួនបាត់ភ្លាមៗ និងកំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់។ជុំវិញករណីនេះ លោកឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំ បានបញ្ជាក់ប្រាប់ថា មន្ត្រីនគរបាលដែល ជាជនបង្កហេតុ មិនមែនជាមន្ត្រីនគរបាលចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកអង្គរធំ នោះទេ៕

RELATED ARTICLES