Friday, July 18, 2025
Homeសង្គម និងជីវិតកំលោះ២១ លង់ស្នេហ៍យាយមេម៉ាយកូន៥

កំលោះ២១ លង់ស្នេហ៍យាយមេម៉ាយកូន៥

ភ្នំពេញ ៖ គូស្នេហ៍ខុសវ័យ១គូ កំពុងធ្វើការមានការភ្ញាក់ផ្អើលកក្រើកពេញបណ្តាញសង្គម TikTok ខណៈដែល អ្នកទាំងពីរ បានលាតត្រដាងពីចំណងស្នេហ៍របស់ខ្លួនជាសាធារណៈ ដោយខាងប្រុស ទើបនឹងមានវ័យប្រមាណ ២០ឆ្នាំ ស្រាប់តែលង់ស្នេហ៍ដកមិនរួច ជាមួយស្ត្រីចំណាស់ វ័យហាប្លាយ  មេម៉ាយកូន៥។

គូស្នេហ៍នេះ ខាងប្រុសមានឈ្មោះរតនៈ ហៅពៅ ទើបនឹងមានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកស្ត្រីជាដៃគូស្នេហា មានឈ្មោះយ៉ាន់ ហៅរិន មានអាយុ៥៧ឆ្នាំ និងជាស្ត្រីមេម៉ាយ កូន៥ មានស្រុកកំណើត នៅខេត្តកំពង់ចាម ដូចគ្នា។

តាមរយៈវីដេអូដែលសាមីខ្លួនខាងប្រុស ធ្វើការផុសនៅក្នុងបណ្តាញសង្គម TikTok របស់ខ្លួន គេឃើញគូស្នេហ៍ ខុសវ័យនេះ តែងសាសងគ្នាពោរពេញទៅដោយភាពផ្អែមល្ហែម ដោយជារឿយៗខាងប្រុសតែងតែនិយាយ ពាក្យផ្តោះផ្តង លែបខាយទៅកាន់ខាងស្រីថា ប្រពន្ធ ពេញៗមាត់ រីឯខាងស្រី ក៏ហៅបង វិញពេញៗមាត់ដូចគ្នា។ជុំវិញភាពផ្អែមល្ហែមនេះ មានមហាជាច្រើន ធ្វើការគាំទ្រ ដោយខ្លះបានលើកសរសើរ និងជូនពរឱ្យស្នេហាដែល មានភាពខុសវ័យមួយគូនេះ មានសុភមង្គល ជួបអ្វីដែលសមប្រកប។ ដោយឡែក ក៏មានមហាជនខ្លះទៀត បានបញ្ចេញនូវមតិយោបល់រិះគន់ ដោយលើកឡើងថា ខាងប្រុស គ្រាន់តែបោកប្រាស់ខាងស្រីប៉ុណ្ណោះ ដោយ អាចមើលឃើញទៅលើទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់ ឬដីធ្លី និងរបស់ទ្រព្យផ្សេងៗទៀត។ឆ្លើយតបទៅនឹងការយល់ឃើញថា ខ្លួនជាកំលោះកំពុងបោកចិត្តមេម៉ាយចាស់នេះ លោក រតនៈ ហៅពៅ បាន អះអាងថា លោកពិតជាស្រឡាញ់ប្រពន្ធចាស់នេះ ដោយស្មោះ ព្រោះពេលដែលលោកបាននៅជិតប្រពន្ធ លោក ពិតជាមានអារម្មណ៍ស្រឡាញ់គាត់ខ្លាំងឡើងៗ ដោយពុំបានគិតអំពីវ័យនោះឡើយ។

លោករតនៈ បានបញ្ជាក់ថា ភរិយាខ្លួន មានអាយុ៥៧ឆ្នាំ រីឯខ្លួនមានវ័យទើបតែ ២១ឆ្នាំប៉ុណ្ណោះ តែលោកស្រ ឡាញ់ប្រពន្ធ ឥតងាករេឡើយ បើទោះជាខ្លួននៅកំលោះក៏ដោយ។ ណាមួយ អ្វីដែលធ្វើឱ្យលោកកាន់តែធ្ងន់ ចិត្តអាណិតស្រលាញ់ប្រពន្ធខ្លាំងឡើងនោះ ក៏ដោយសារតែដឹង ថា ទោះបីប្រពន្ធមានកូនដល់ទៅ៥នាក់ ប៉ុន្តែ កូនៗពុំសូវយកចិត្តទុកដាក់ជាមួយម្តាយនោះឡើយ ទើបធ្វើឱ្យខ្វះភាពកក់ក្តៅ ហើយលោកនឹងថ្នាក់ថ្នមថែ ប្រពន្ធនេះ មិនឱ្យទាស់ចិត្តឡើយ។ ចំពោះរឿងលុយកាក់ ទ្រព្យសម្បត្តិវិញនោះ គឺសុទ្ធតែអត់ និងខ្វះខាតដូចគ្នា សូម្បីតែលុយរៀបចំសែនព្រេន ក៏ពុំទាន់មាននៅឡើយ ហេតុនេះហើយទើបមិនទាន់ហ៊ានផ្សំដំណេក។យ៉ាងណា គូស្នេហ៍ខុសវ័យនេះ បានអះអាងថា នៅពេលដែលមានលុយកាក់គ្រប់គ្រាន់ ពួកខ្លួននឹងរៀបចំសែន ព្រេន បង្គ្រប់កិច្ចភ្លាម មិនចាំយូរទេ៕

RELATED ARTICLES