Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់រំលោភក្មេងស្រី ៤នាក់ ត្រូវជាក្មួយនិង ចៅស្រីបង្កើត

ចាប់រំលោភក្មេងស្រី ៤នាក់ ត្រូវជាក្មួយនិង ចៅស្រីបង្កើត

ស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ តណ្ហាដឹកមុខ លែងដឹងខុសត្រូវ មិនខុសពីសត្វតិរច្ឆាន បានចាប់រំលោភក្មួយ ស្រី បង្កើត និងចៅស្រីបង្កើតរបស់ខ្លួនឯង ដែលមានអាយុក្រោម១០ឆ្នាំ ចំនួន៣នាក់ បានសម្រេច រួចប៉ុនប៉ង រំលោភ ក្មេងស្រីវ័យ១២ឆ្នាំ ម្នាក់ទៀតដែរ តែមិនបានសម្រេច ក៏បែកធ្លាយរឿងរ៉ាវ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយក ទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈលើក្មេងស្រីនេះ បានកើតឡើង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ លុះមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីរឿងរ៉ាវ បាន បែកធ្លាយ ត្រូវកម្លាំងជំនាញអាវុធហត្ថចុះធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះម៉ុង គិរីជលសា អាយុ៤២ឆ្នាំ មុខរបរអ្នកនេសាទ មាន លំនៅបច្ចុប្បន្ន ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។ ចំណែកក្មេងស្រីរងគ្រោះ ទាំង៣នាក់ រួមមាន ទី១-អាយុ៥ឆ្នាំ ត្រូវជាក្មួយស្រីបង្កើតរបស់ជនសង្ស័យ។ ទី២-អាយុ៤ឆ្នាំ ត្រូវជាចៅបង្កើតរបស់ជនសង្ស័យ និងទី៣-អាយុ៧ឆ្នាំ ត្រូវជាចៅបង្កើតរបស់ជនសង្ស័យ។ ក្មេងស្រីរងគ្រោះទាំង៣នាក់ មានលំនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមប្រភពពីមន្ត្រីជំនាញអាវុធខេត្តស្ទឹងត្រែង បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោម ការបញ្ជារបស់លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត បានចាប់ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពរំលោភក្មួយស្រីបង្កើត និងចៅស្រីបង្កើត ចំនួន៣នាក់ បានសម្រេច។ ការចាប់ខ្លួននេះ ធ្វើឡើងដោយកម្លាំងអាវុធហត្ថក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បន្ទាប់ពីជនសង្ស័យឈ្មោះម៉ុង គិរីជលសា ដែលជាមុខសញ្ញា ចាស់ធ្លាប់ ជាប់ពន្ធនាគារ បានធ្វើសកម្មភាពរំលោភក្មួយបង្កើត និងចៅបង្កើត ចំនួន៣នាក់ (បានសម្រេច) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពរំលោភក្មេង ស្រីជាអនីតិជនចំនួន ៣នាក់បាន សម្រេច ដោយក្នុងនោះ ម្នាក់ជាក្មួយស្រីបង្កើត (អាយុ៥ឆ្នាំ) និង២នាក់ទៀត ជាចៅបង្កើត (អាយុ៧ឆ្នាំ និងអាយុ ៤ឆ្នាំ)។ ក្រៅពីក្មេងស្រីរងគ្រោះទាំង៣នាក់នេះ ជនសង្ស័យ ក៏បានប៉ុនប៉ងចាប់រំលោភក្មេងស្រីម្នាក់ទៀត អាយុ១២ ឆ្នាំ ដែរ តែមិនបានសម្រេច ហើយរឿងរ៉ាវក៏បានបែកធ្លាយតែម្តង។

ជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងស្ទឹងត្រែង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ធ្វើការផ្តន្ទាទោសតាមច្បាប់។

ដោយក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ជន រងគ្រោះទាំង៤ នាក់ ម្នាក់ថវិកា ១០ម៉ឺនរៀល និងអង្ករ មួយបាវ រួចបានទាក់ទងខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្ត ដើម្បីមកទទួលជនរងគ្រោះ ទាំង៤នាក់៕

RELATED ARTICLES