ខេត្តឧត្តរមានជយ័ ៖ គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៏ដែលតែងតែកើតនៅតាមដងផ្លូវសព្វថ្ងៃនេះមិនមែនបង្ករដោយអ្នកដ៏ទៃមួយរយភាគរយនោះទេ ករណីខ្លះគឺបង្ករដោយខ្លួនឯង។ ដែលករណីនេះហើយ ទើបយើងរាល់គ្នាពេលបើកបរត្រូវមានការប្រុងប្រយត្ន័និងចូលរួមគោរពច្បាប់ចរាចរណ៏អោយបានគ្រប់ៗគ្នា។
យ៉ាងណាមុិញបុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះភ្លាមៗ ដែលហេតុការណ៏នេះបណ្តាលមកពីជនរងគ្រោះរូបនេះជួបគ្រោះ ថ្នាក់ចរាចរណ៏ គឺជិះម៉ូតូបុកបង្គោលថ្មតាមដងផ្លូវដោយខ្លួនឯង។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង០៤.០០នាទីល្ងាចថ្ងៃទី១៦ខែមករាឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៦៨ក្នុងភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង។
ក្រោយហេតុការណ៏កើតឡើងសមត្ថកិច្ច បានចុះទៅ ពិនិត្យព្រមទាំងដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ដោយឡែកម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ។ ជនរងគ្រោះមិនត្រូវបានស្គាលអត្តសញ្ញាណនោះទេ៕ករណីនេះចាត់ទុកជាមេរៀននិងបទ ពិសោធន៏មួយដល់បងប្អូនដែលធ្វើដំណើរតាមដងផ្លូវ បញ្ហាជាចំបងយើងត្រូវបើកបរដោយការ ប្រុងប្រយត្ន័និងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា៕
ដោយ ឡុង