Wednesday, December 25, 2024
Homeព័ត៌មានជាតិកូនប្រសា​ប្រុសដេក​បន្ទប់​ជាមួយ​ម៉ែក្មេក ឪក្មេក​ផ្ទុះ​ភ្លើង​ប្រចណ្ឌ កាប់​៤ដាវ

កូនប្រសា​ប្រុសដេក​បន្ទប់​ជាមួយ​ម៉ែក្មេក ឪក្មេក​ផ្ទុះ​ភ្លើង​ប្រចណ្ឌ កាប់​៤ដាវ

ខេត្តតាកែវ ៖ បុរសជាឪពុកក្មេកម្នាក់ បានចោទប្រកាន់កូនប្រសាប្រុសរបស់ខ្លួន លួចទាក់- ទងសហាយស្មន់ជាមួយម្តាយក្មេក លុះ​ឃើញ ស្ត្រីជាម្តាយក្មេកចូលដេកក្នុងបន្ទប់ជាមួយកូន ប្រសាប្រុស ក៏ផ្ទុះភ្លើងប្រចណ្ឌ រហូតទាញដាវ ចូលកាប់កូនប្រសាដល់ក្នុងបន្ទប់ ចំនួន៤ដាវ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១០នាទី យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុច ភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង។

ជនបង្កហេតុជាឪពុកក្មេក ដែលកាប់កូន ប្រសា ដោយសារការប្រចណ្ឌនោះ មានឈ្មោះ យ៉ាង យ៉ាន់ អាយុ៥៨ឆ្នាំ មានប្រពន្ធឈ្មោះ​សែម ស្រី អាយុ៥៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិកើតហេតុ ខាងលើ។ ចំណែកជនរងគ្រោះជាកូនប្រសា មានឈ្មោះឃ្លាំង នឿន អាយុ២១ឆ្នាំ ស្នាក់នៅ ក្នុងផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា រវាងជនបង្កហេតុ និងប្រពន្ធ បានលែងលះ គ្នាអស់រយៈពេល២ខែមកហើយ ព្រោះតែ ភ្លើង​ប្រចណ្ឌ ដោយបុរសជាប្តី (ជនបង្កហេតុ) មានចិត្តប្រចណ្ឌប្រពន្ធជាមួយកូនប្រសាប្រុស ទើបចេះតែរករឿងចោទប្រកាន់ប្រពន្ធ​និងកូនប្រសាមិនឈប់មិនឈរ និងកើតមានជម្លោះ ជាញឹកញាប់ ទោះបីស្ត្រីជាប្រពន្ធ និងបុរសជា កូនប្រសាប្រកែកយ៉ាងណា ក៏ជន​ដៃដល់ជាប្តី និងឪពុកក្មេកនោះ ស្តាប់មិនចូលត្រចៀក នៅ តែចោទប្រកាន់ដោយសារតែការប្រចណ្ឌគ្មាន ហេតុផល រហូតដល់ស្ត្រីជា​ប្រពន្ធ​ទ្រាំលែងបាន ក៏ប្តឹងលែងលះគ្នាតែម្តង។

ប្រភពដដែលបន្តថា ទោះបីជាជនបង្កហេតុ បានលែងលះប្រពន្ធដាច់ស្រេចទៅហើយក្តី តែ ជនបង្កហេតុតែងចេញចូលផ្ទះប្រពន្ធ​ដដែល។ ចំណែកស្ត្រីជាប្រពន្ធ ដោយខ្លាចប្តីធ្វើបាប ទើប ក្រោយពេលលែងលះគ្នារួច ក៏លើកពូកចុះពី លើផ្ទះ មកដេកក្នុងបន្ទប់​រួមគ្នាជាមួយកូនស្រី និងកូនប្រសាប្រុសដែរ ទើបធ្វើឱ្យជនបង្កហេតុ កាន់តែសង្ស័យខ្លាំងឡើង ដោយគ្មានការពិចារណាថា ក្នុង​បន្ទប់នោះ ក៏មានកូនស្រីបង្កើត របស់ខ្លួនដេកនៅទីនោះដែរ ធ្វើម៉េចនឹងអាច ឱ្យកូនប្រសា និងម៉ែក្មេក លួចសហាយស្មន់គ្នា ទៅកើត?

ប្រភពខាងលើ បានបញ្ជាក់ថា នៅមុន ពេលកើតហេតុ ខណៈដែលជនរងគ្រោះកំពុង តែដេកនៅក្នុងបន្ទប់ខាងក្រោមផ្ទះជាមួយប្រពន្ធ របស់ខ្លួន ហើយក៏មានម្តាយក្មេកនៅក្នុងបន្ទប់ នោះជាមួយគ្នាដែរនោះ ស្រាប់តែជនបង្កហេតុ បានទាញដាវចូលទៅក្នុងបន្ទប់ រួចស្រែក​ចោទ ប្រកាន់ថា កូនប្រសា និងម្តាយក្មេកជាសហាយ- ស្មន់នឹងគ្នា ហើយភ្លាមនោះ ជនបង្កហេតុបាន ស្ទុះទៅកាប់បុរសរងគ្រោះជាកូន​ប្រសា ចំនួន ៤ដាវផ្ទួនៗ បណ្តាលឱ្យរងរបួសចំនួន៤កន្លែង រួមមានក្បាល១កន្លែង ក១កន្លែង ស្មាមួយកន្លែង និងដាច់ម្រាមដៃអស់​ចំនួន​២​ម្រាម រងរបួស ធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះជាកូនប្រសា ត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ ជីវិត។

ដោយឡែក ជនបង្កហេតុជាឪពុកក្មេក សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ បានសារភាពថា គាត់ពិតជាបានយកដាវកាប់ ប្រហារកូនប្រសាប្រុស ឱ្យរងរបួសប្រាកដមែន មូលហេតុក៏ព្រោះតែគាត់ខឹងនឹងកូនប្រសាប្រុស ដែលហ៊ានលូកថ្លើមរបស់គាត់ ដោយលួចលាក់ សហាយស្មន់ជាមួយម្តាយក្មេក ដែល​ជា​ប្រពន្ធ របស់គាត់ រហូតគាត់តាមទាន់ឃើញប្រពន្ធដេក ក្នុងបន្ទប់ជាមួយកូនប្រសា ក៏ទប់កំហឹងមិន ជាប់ ទើបទាញដាវកាប់តែម្តង។

ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

RELATED ARTICLES