កាណាដា៖នៅបាំងតែជាង១ខែទៀតប៉ុណ្ណោះអ្នកនាងឡាយ លក្ខិណា នឹងគម្រប់ខួប៥ឆ្នាំ នៃការការទៅរស់កាណាដា ហើយរហូតមកដល់ពេលនេះគេមិនទាន់ដឹងទេថាតើមូលហេតុអីបានជានាងមិនព្រមវិលត្រឡប់មកខ្មែរវិញនោះទេ។ដោយឡែកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះនាងក៍ត្រូវច្រៀងសម្ដែងប៉ះលោកឆន សុណ្ណារាជ និងឈិន ម៉ានិច្ច ជាលើកដំបូងផងដែរ ខណៈដែលតាំងពីចេញពីខ្មែរទៅកាណាដានេះនាងបានចេញច្រៀងតាមកម្មវិធីផ្សេងៗជាញឹកញាប់នៅកាណាដា ជាមួយសិល្បករខ្មែរដែលរស់នៅទីនោះ។តាមរយៈសកម្មភាពជាច្រើនលើទឹកដីកាណាដាដែលអ្នកនាងលក្ខិណា បានបង្ហោះជាបន្ដបន្ទាប់នោះគេឃើញនាងបង្ហាញពីភាពរីករាយស្ទើគ្រប់ពេលមានទាំងការច្រៀងសម្ដែង ដំណើរកម្សាន្ដ និងញាំអាហារជាមួយមិត្តភក្ដិជាដើម ហើយមើលទៅនាងមានព្រលឹងជាមុន។ដោយឡែកសម្រាប់ដំណឹងស្នេហាថ្មីវិញមិនទាន់ត្រូវបានអ្នកនាងលក្ខិណា បញ្ចេញជាសាធារណៈនោះទេ បើទោះជានាងធ្លាប់សារភាពថាមានបុរសនៅទីនោះសុំស្រលាញ់តែនាងមិនទាន់OK ក្ដី ប៉ុន្ដែរឿងមុននេះធ្វើឲ្យអ្នកមេម៉ាយសាច់ចាំរូបនេះឈឺក្បាលខ្លាំងនោះគឺនាងត្រូវបានគេសង្ស័យថាស្រលាញ់ភេទដូចគ្នាជាមួយថៅកែផលិតកម្មម្នាក់បើទោះជាលក្ខិណា ច្រានចោលនិងអះអាងថារូបនាងមិនមែនជា lesbian ក្ដី។
ឡាយ លក្ខិណា បានតស៊ូលក់ខោអាវនៅផ្សារអូឬស្សីជាច្រើនឆ្នាំទើបតែនៅឆ្នាំ២០១៨ នាងវិលមកកាន់ក្បាលមីក្រូឡើងវិញក្រោយបោះបង់អាជីពជាង១២ឆ្នាំ។អតីតតារាសម្ដែងរូបនេះបានចេញទៅច្រៀងសម្ដែងនៅកាណាដាលើកដំបូងនៅថ្ងៃទី២១ តុលា ២០១៨ ហើយតាមគម្រោងនាងត្រូវវិលវិញនៅដើមឆ្នាំ២០១៩ តែឥឡូវបែជាមិនច្បាស់លាស់ក្នុងការត្រឡប់មកខ្មែរជាថ្មីឡើយ បើទោះជាគ្មានដំណឹងថានាងទទួលបានVisa រស់នៅកាណាដាជាអចិនត្រេយ៍ក្ដី។តាមព័តមានថាអ្នកនាងលក្ខិណា ត្រូវបានថៅកែផលិតកម្មមួយនៅទីនោះផ្ដល់ទំនុកចិត្តឲ្យនាងមានសិទ្ធិជ្រើសរើសតារាខ្មែរទៅតាមក្រុមហ៊ុននោះយកទៅច្រៀងសម្ដែងនៅកាណាដា បានតាមនាងសម្រេចចិត្តថាគូរយកតារា១ណា ឬមិនយក ដែលចំណុចនេះអ្នកនាងលក្ខិណា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថារឿងនេះគឺពិតប្រាកដមែន ពោលគឺនាងសិក្សារពីផ្សារតារានោះនៅបរទេសមុនសម្រេចចិត្តទាក់ទងទៅ។ចំណែកហាងខោអាវនាងនៅខ្មែរវិញនាងឈប់លក់សម្លៀកបំពាក់នៅផ្សារអូរឬស្សីតាំងពីនាងវិលមកចូលសិល្បៈវិញម្លេះ ហើយសព្វថ្ងៃបើកលក់នៅផ្ទះម្ដុំទួលគោកដែលមានប្អូនស្រីនាងជាអ្នកលក់។
ឡាយ លក្ខិណា អាចនឹងជ្រើសយកស្វាមីថ្មីនៅកាណាដា ទើបនាងបានអូសក្រឡាវិលមកខ្មែរវិញជិត៥ឆ្នាំបែបនេះ ស្របពេលដែលតារាល្បីៗមួយចំនួនទៀតក៍បានជ្រើសគូស្នេហ៍ជាបុរសខ្មែរកាណាដាមុននាងនោះមានដូចជាអ្នកនាងសៀម ស្រីណុច ,រស់ ម៉ូនីកា ,ម៉ុក អានីត និងមាស សុខសោភា ជាដើម។ដោយឡែកសម្រាប់ការចាប់ដៃលោកឆន សុវណ្ណារាជ នៅខែ១០ អ្នកនាងលក្ខិណា បានត្រៀមជាស្រេចនូវបទមរតកដើមជាច្រើនបទ ហើយតាមរយៈការផ្សព្វផ្សាយនោះឃើញថាសំបុត្រ១ត្រូវបានគេដាក់លក់ក្នុងតម្លៃដល់ទៅ១២៥ ដុល្លារឯណ្ណោះ(បូកបញ្ចូលទាំងអាហារ)។តារាស្និតស្នាលអ្នកនាងលក្ខិណា ម្នាក់បង្ហើបថាអ្នកមេម៉ាយរូបនេះមានបំណងចង់ទៅរស់នៅបរទេស ហេតុនេះហើយគេជឿរថានាងមិនវិលមករស់នៅខ្មែរលក់ខោអាវសាមញ្ញដូចមុនឡើយ ។ម្យាងពេលនេះនាងមានអាយុជិត៥០ឆ្នាំទៅហើយ ហេតុនេះលក្ខិណា ប្រាកដជាជ្រើសគូស្នេហ៍ថ្មីជាបុរសនៅកាណាដា ជាមិនខាន។
ឡាយ លក្ខិណា ទោះជាមានវ័យជ្រេបន្ដិចមែនតែរូបសម្រស់នាងនៅតែទ្រលុកទ្រលន់ដែលធ្វើឲ្យទាំងបុរសខ្មែរ និងបរទេសបេតីនាង ហើយមុនលុបចោលគម្រោងមកខ្មែរវិញកាលពីឆ្នាំ២០១៩ នោះមានដំណឹងថាសេដ្ឋីកាណាដាម្នាក់ដែលនាងជួលឧត្ថម្ភាគចក្រ ថតMV នោះចាប់អារម្មណ៍នាងទៀតផង ប៉ុន្ដែក្រោយមកលេចឭថាថៅកែផលិតកម្មពេញចិត្តនាងខ្លាំងទើបស្ងាត់រឿងសេដ្ឋីនោះរាយអន្ទាក់ស្នេហ៍លើនាងទៀត។មហាជនរងចាំមើលថាតើអ្នកនាងលក្ខិណា នឹងវិលមករស់នៅខ្មែរវិញដូចមាស សុខសោភា ឬជ្រើសផ្លូវដូចសៀម ស្រីណុច ដែលបន្ដរស់នៅកាណាដាជាមួយប្ដីនិងកូនៗជាច្រើនឆ្នាំ រហូតមកដល់សព្វថ្ងៃ ?