ភ្នំពេញ៖សុខ ស្រីនាង បាត់មុខពីបណ្ដាញសង្គមរយៈពេល៥ខែមកហើយពោលគឺតាំងពីពាក់កណ្ដាលខែមេសា ម្លេះដែលការផុសលើកចុងក្រោយរបស់នាងគឺដំណើរកម្សាន្ដទៅលេងនៅប្រទេសជប៉ុន។ប៉ុន្ដែអ្នកដឹកការប្រគុំតន្រ្ដីនៅតាមប៉ុស្ដិ៍ទូរទស្សន៍មួយចំនួនបានឲ្យដឹងថាពួកគេមិនអាចហៅស្រីនាង ច្រៀងទៀតបានតាំងពីផ្ទុះកូវីដម្លេះ(២០២១)ដែលនាងប្រាប់ថាលែងទទួលការងារ ឬឈប់ពីសិល្បៈហើយ…។យ៉ាងណាអំឡុងពេលដែលស្រីនាង លាក់ខ្លួននិងផ្ដាច់ទាំងស្រុងពីការចេញមុខតាមហ្វេសបុក និងឆាកតន្រ្ដីនេះតារាសិល្បករខ្លះបានខ្សឹបខ្សៀវគ្នាថាអ្នកមេម៉ាយរូបស្រស់នេះមានទាំងបុរសនិងស្រី្ដភេទតាមស្នេហានាងតំណាលគ្នាតែម្ដងក្រោយនាងចេញចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២”ជាមួយឱក សុគន្ធកញ្ញា ដែលលេងជាស្រីស្រលាញ់ស្រីដូចគ្នា(Lesbian) មកទើបធ្វើឲ្យខ្លះសង្ស័យថាស្រីនាង អាចនឹងពិបាកគេចចេញពីអន្ទាក់ស្នេហ៍ក្រុមស្រលាញ់ភេទដូចគ្នា។
សុខ ស្រីនាង មិនបានចេញមុខមកបកស្រាយនោះទេអំឡុងពេលដែលនាងចាកចេញហើយមានមានព័តមានថានាងបញ្ចប់អាជីពចាស់ព្រោះតែដើម្បីផ្គាប់ចិត្តគូស្នេហ៍នេះ រហូតមានព័តមានខ្លះថារូបនាងអាចនឹងជ្រើសផ្លូវយកកូនមុនេរៀបការដូចតារាមួយចំនួនទៀតផងទើបបានជាលែងចេញមុខបែបនេះ។អ្នកយកព័តមានយើងព្យាយាមទូរស័ព្ទទៅស្រីនាង ជាច្រើនលើកច្រើនសារតែលេខនាងធ្លាប់ប្រើពីមុនមិនអាចទាក់ទងបានទេ។ដោយឡែកផេករបស់នាងដែលមានអ្នកFollowers ចំនួន1,1 M គ្មានសកម្មភាពសិល្បៈឬ ការងារនាងប្រចាំថ្ងៃឡើយជិតកន្លះឆ្នាំមកនេះ។អ្វីដែលចម្លែកក្រុមអ្នកដឹកនាំសម្ដែងនៅហង្សមាសមួយចំនួនដែលធ្លាប់ធ្វើការងារសិល្បៈជាមួយស្រីនាង នោះពួកគេហាក់ដូចជាដឹងរឿងស្រីនាង ច្បាស់តែបែជាខ្លាចមិនហ៊ាននិយាយទៅវិញនៅពេលដែលអ្នកយកព័តមានយើងបានសាកសួរតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ដោយខ្លះថាមិនដែលបានជួបនាងជាច្រើនខែមកហើយនិងមួយចំនួនទៀតនិយាយតាមត្រង់ថាអត់ហ៊ាននិយាយរឿងគេ តែថាកុងត្រារបស់ស្រីនាង ៥ឆ្នាំនៅហង្សមាសបានអស់សុពលភាពទៅហើយ ហេតុនេះនាងចង់ទៅច្រៀងនៅផលិតកម្មណាក៍អត់បញ្ហាដែរ។
ទោះជាសុខ ស្រីនាង អាចនឹងបញ្ចប់អាជីពទាំងស្រុងពោលគឺឆាចោលការតស៊ូក្នុងអាជីពសិល្បៈជាង១០ឆ្នាំកណ្ដាលទីបែបនេះមែន ប៉ុន្ដែពេលនេះគេនៅតែដាក់ការសង្ស័យមនុស្សដែលនាងសុខចិត្តលះបង់អាជីពដើម្បីការពារស្នេហាឲ្យមានសុវត្ថិ នោះប្រាកដជាមិនមែនជនធម្មតាឡើយ ពោលគឺអាចជាមន្ត្រីធំ ច្រើនជាងស្រី្ដភេទ។តែមិនទាន់មានការបកស្រាយពីស្រីនាង ផ្ទាល់អ្វីៗនៅតែងងិតនៅឡើយ ជុំវិញការចាកចេញពីអាជីពរបស់នាងដោយគ្មានអាល័យបែបនេះ ស្របពេលដែលភាពយន្ដនាងថតរួចនៅហង្សមាសរឿង”ខ្ញុំមានញាណលើស” នៅតែមិនទាន់កំណត់ពីពេលវេលាសម្ពោធនិងដាក់បញ្ចាំងឡើយ។
សុខ ស្រីនាង បានផ្លាស់ប្ដូរមុខមាត់ថ្មីក្រោយចាកចេញពីសាន់ដេចូលហង្សមាស ព្រោះនាងប្ដូរពីច្រៀងស្លូវសុទ្ធមកជាបទញាក់ និងមានក្រុមរាំអមដូចតារាល្បីៗផ្សេងទៀត។ប៉ុន្ដែស្រីនាង មិនអាចប្រជែងទីផ្សារចម្រៀងតារាស្រីលំដាប់ជូរមុខបានទេ បើទោះជានាងត្រូវថៅកែផលិតកម្មលើកឲ្យធ្វើជាគណៈកម្មាការCambodian Idol Junior រដូវកាលទី១ ក្ដី តែទីផ្សារចម្រៀងនាងហាក់មិនសូវលេចធ្លោឡើយ ព្រោះចម្រៀងរបស់នាងដែលគេស្គាល់ច្បាស់នៅហង្សមាសមានតែបទ”ហាត់ទេ ស្រលាញ់គេម្នាក់ឯង”ប៉ុណ្ណោះ។ប្រភពបានឲ្យដឹងថាហង្សមាស ចង់បន្ដកុងត្រាថ្មីឲ្យស្រីនាង ព្រោះនាងអាចថតភាពយន្ដបាន និងគ្រោងលើកនាងឲ្យធ្វើជាJudge និង Coach ថែមទៀត តែចុងក្រោយតារាវ័យ៣៦ឆ្នាំ រូបនេះបាយបាយពីអាជីពដែលខ្លួនឯងស្រលាញ់បំផុតដើម្បីគូស្នេហ៍ទៅវិញ។
ក្រៅពីសុខ ស្រីនាង តារាមេម៉ាយដែលរកបានគូស្នេហ៍ថ្មីតែសាងសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៣ នេះមានដូចជាសុខ សោម៉ាវត្តី ,កែវ និសា និងពេជ្រ សូលីកា ជាដើម។ទស្សនិកជនរងចាំមើលថាតើស្រីនាង នឹងហ៊ានរៀបការជាលើកទី២ ក្រោយចែកផ្លូវអតីតប្ដីលោកស៊ី សុវត្ថិ អស់១៣ឆ្នាំ នេះឬមួយក៍នាងចង់យកកូនមុនរៀបការដូចតារាមួយចំនួនដែលកំពុងតែធ្វើតាមគូស្នេហ៍អ៊ឺរ៉ុបជាបន្ដបន្ទាប់នាពេលនេះ …៕