Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងដេក ឡានរេចង្កូតក្រឡាប់ផ្ងារជើង

តៃកុងដេក ឡានរេចង្កូតក្រឡាប់ផ្ងារជើង

ខេត្តកំពង់ឆ្នាំង ៖ រថយន្តសណ្តោងសឺមីរ៉ឺម៉ក ១គ្រឿង បើកបរពេលយប់ ខណៈដែលកំពុងពេញល្បឿន ស្រាប់តែតៃកុងរថយន្តងងុយដេក ងោក១ភាំង ទើបធ្វើឱ្យរថយន្តរេចង្កូតក្រឡាប់ទាំងកំរោល បណ្តាលឱ្យ រងការខូចខាតស្ទើរទាំងស្រុង តែសំណាងល្អ អ្នកបើកបរមិនមានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ។ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ។

តាមប្រភពពីសមត្ថកិច្ចជំនាញស្រុករលាប្អៀរ បានឱ្យដឹងថា រថយន្តដែលក្រឡាប់ផ្ងារជើង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8664 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-1640 (រងការខូចខាតស្ទើរទាំងស្រុង)។ ចំណែកអ្នកបើកបរ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនយ៉ាងលឿន បោះពួយក្នុងទិសដៅពីត្បូង ទៅជើង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានរេចង្កូតក្រឡាប់ខ្លួនឯង ទាំងកំរោលតែម្តង បណ្តាលឱ្យ អ្នកបើកបររងរបួសស្រាល ចំណែករថយន្តបានខូច ខាតយ៉ាងដំណំ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបញ្ជាក់ថា មូលហេតុដែល នាំឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ខាងលើ គឺបណ្តាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន សង្ស័យអ្នកបើកបរ ងងុយដេក ងោក១ភាំង បណ្តាលឱ្យរថយន្តរេចងកូតក្រឡាប់តែម្តង៕

RELATED ARTICLES