Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទះលោកណូយ វណ្ណេត ត្រូវភ្លើងឆេះ

ផ្ទះលោកណូយ វណ្ណេត ត្រូវភ្លើងឆេះ

ភ្នំពេញ ៖ ផ្ទះវីឡារបស់តារាចម្រៀងជើងចាស់ លោកណូយ វណ្ណេត ស្ថិតនៅភូមិចំពុះក្អែក១  សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង  ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ គេឃើញផ្សែងហុយខ្មួលខ្មាញ់ ចេញ ពីផ្ទះវីឡារបស់តារាចម្រៀង ណូយ វណ្ណេត ដែលមានទីតាំងស្ថិតនៅភូមិចំពុះក្អែក១  សង្កាត់ព្រែកថ្មី ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ភ្លាមៗនោះ ក៏មានការផ្អើលឆោឡោ និងរាយការណ៍សុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។ប្រភពដដែល បន្តថា ក្រោយមក ក៏មានរថយន្តពន្លត់អគ្គិភ័យ មកដល់កន្លែងកើតហេតុ ធ្វើការបាញ់ទឹកពន្លត់ រហូតភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោងជាង២រសៀល ថ្ងៃដដែល។

តាមព័ត៌មានបឋម ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតសម្ភារ:មួយចំនួន នៅបន្ទប់ជាន់ទី១ រួមមាន កៅអី ពួក គ្រែ ជាដើម តែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

RELATED ARTICLES