Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមណាត់សង្សាររួមភេទ ម៉ែប្តឹងគេចាប់ ប្រុសសារភាព អត់ស៊កប្រដាប់ ប្រើដៃលូក

ណាត់សង្សាររួមភេទ ម៉ែប្តឹងគេចាប់ ប្រុសសារភាព អត់ស៊កប្រដាប់ ប្រើដៃលូក

ខេត្តព្រៃវែង ៖ គូស្នេហ៍វ័យក្មេងមួយគូ បានណាត់ជួបបង្កាត់ភ្លើងស្នេហ៍ រួមភេទជាមួយគ្នាបានម្តងលុះឪពុក ម្តាយខាងស្រីដឹង ប្តឹងកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនខាងប្រុសនាំយកទៅចាត់ការតាមច្បាប់ស្រាប់ តែកូនស្រី បានប្រាប់ថា ពុំបានរួមភេទស៊ីជម្រៅទេ ចំណែកប្រុសស្ទាវជាសង្សារ បានសារភាពថាអត់បានស៊ក ប្រដាប់ភេទចូលទេ បានត្រឹមប្រើដៃលូកប៉ុណ្ណោះ ។

ករណីរួមភេទជាមួយអនីតិជននេះ បានកើតឡើង អស់រយៈពេលប្រមាណជាង១ខែ មកហើយ ប៉ុន្តែរឿងរ៉ាវ ទើបបែកធ្លាយ និងត្រូវឪពុកម្តាយខាងស្រី ប្តឹងមន្ត្រីអាវុធហត្ថ ចាប់ឃាត់ខ្លួនភាគីប្រុស កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិកោងទន្លេក្រោម ឃុំល្វេ ស្រុកស៊ីធរកណ្តាល។

យុវជនស្ទាវដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះហ៊ន់ ហាក់ឡី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំ នៅក្នុងភូមិកោងទន្លេក្រោម ឃុំល្វេ ស្រុកស៊ីធរកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៣ឆ្នាំ មុខរបរជាសិស្ស។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា គូស្នេហ៍វ័យក្មេងខាងលើនេះ បានទាក់ទងស្នេហាគ្នា មួយ រយៈមកហើយ រហូតដល់ធ្លាប់ណាត់ជួប និងឈានដល់ការបង្កាត់ភ្លើងស្នេហ៍រួមភេទជាមួយគ្នាទៀតផង។ លុះរំលងបាន ១ខែក្រោយមក ពោលគឺនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ទើបរឿងរ៉ាវបានបែកធ្លាយដឹងដល់ឪពុក ម្តាយខាងស្រី និងត្រូវបានឪពុកម្តាយខាងស្រីបានទៅដាក់ពាក្យបណ្តឹង ឱ្យមន្ត្រីជំនាញអាវុធហត្ថស្រុក ជួយ អន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងជំនាញអាវុធហត្ថស្រុក បានចុះធ្វើការស្រាវជ្រាវ និងឈានដល់ ការនាំខ្លួនភាគីប្រុស យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីរងគ្រោះ បានឆ្លើយថា រូបនាង និងសង្សារ ឈ្មោះហ៊ន់ ហាក់ឡី ពិតជាបានរួម ភេទជាមួយគ្នាបានម្តងមែន តែមិនស៊ីជម្រៅទេ។

ចំណែកសាមីខ្លួនខាងប្រុស បានឆ្លើយសារភាពថា ពួកគេពិតជាធ្លាប់ណាត់ជួប រួមភេទគ្នាមែន តែរូបគេមិនបាន ស៊កប្រដាប់ភេទចូលទេ គឺបានត្រឹមប្រើដៃលូកប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះ យុវជនឈ្មោះហ៊ន់ ហាក់ឡី ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួន និងរៀបចំកសាង សំណុំរឿង បញ្ជូនទៅមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ចាត់ការបន្ត ហើយត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣៕

RELATED ARTICLES