Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្តីបុកគូទឡានស្លាប់ ប្រពន្ធសុំម៉ូតូវិញ

 ប្តីបុកគូទឡានស្លាប់ ប្រពន្ធសុំម៉ូតូវិញ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានជិះម៉ូតូជ្រុលទៅបុកគូទរថយន្តមន្ត្រីប៉េអឹមម្នាក់ ដែលចតចោលនៅចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់ បន្សល់ទុកប្រពន្ធមេម៉ាយ ត្រូវមើលថែចិញ្ចឹមកូនដល់ទៅ៣នាក់ ព្រមទាំងម្តាយជរាពិការ ភ្នែកម្នាក់ផង។ លុះក្រោយមក ស្ត្រីជាប្រពន្ធ បានទទូចសុំសមត្ថកិច្ច និងតុលាការ ដើម្បីយកម៉ូតូដែលសមត្ថកិច្ច ដកហូតរក្សាទុកជិត ១ឆ្នាំមកហើយ ត្រឡប់មកវិញ គ្រាន់ធ្វើមធ្យោបាយរកស៊ីចិញ្ចឹមកូនៗ និងម្តាយជរាពិការ។ ទីបំផុតតុលាការមើលឃើញពីស្ថានភាពនិងទុក្ខលំបាករបស់ស្ត្រីរូបនោះ ក៏អនុញ្ញាតប្រគល់ម៉ូតូ ឱ្យយកទៅប្រើ ប្រាស់វិញ។

ស្ត្រីមេម៉ាយ មានឈ្មោះជា សុខជា អាយុ៣៦ឆ្នាំ មានកូនប្រុសតូចៗចំនួន៣នាក់ បច្ចុប្បន្នមានលំនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។ ដោយសារតែរូបគាត់មានជីវភាពខ្វះខាត និងម៉្យាងប្តីបានស្លាប់ចោល បន្សល់ទុកនៅ កូនតូចៗ៣នាក់នៅក្នុងបន្ទុក និងមិនមានមធ្យោបាយសម្រាប់រកស៊ីចិញ្ចឹមកូនតូចៗ៣នាក់ និងម្តាយចាស់ជរា វ័យជាង៨០ឆ្នាំផង ទើបនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ រូបគាត់បានមកស្នើសុំដល់លោកប្រធាន សាលា ដំបូងខេត្តកំពង់ឆ្នាំងដោយផ្ទាល់ ដើម្បីសុំយកម៉ូតូប្តីរបស់គាត់ ដែលបានជិះជួបគ្រោះថ្នាក់ចរាចរណ៍ ហើយ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ អស់រយៈពេល ១ឆ្នាំកន្លង មកនេះ ដើម្បីយកមកប្រើប្រាស់សម្រាប់ជាមធ្យោបាយក្នុងការរកស៊ីចិញ្ចឹមកូនៗបន្ត។

អ្នកស្រី ជា សុខជា បានអះអាងថា បន្ទាប់ពីរូបគាត់បានមកជួបប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយផ្ទាល់ រូបគាត់ក៏បានស្នើសុំម៉ូតូប្តីរបស់គាត់ ដែលត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ពីលោកប្រ ធានសាលាដំបូងខេត្ត ខណៈនោះលោកប្រធានសាលាដំបូងខេត្ត ក៏បានសហការជាមួយលោកព្រះរាជអាជ្ញា និងបានចាត់ចែងក្រុមការងាររៀបចំឯកសារពាក់ព័ន្ធជូនរូបគាត់តាមការស្នើសុំភ្លាមៗ។ មិនតែប៉ុណ្ណោះ លោក ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានជួយឧបត្ថម្ភនូវថវិកាមួយចំនួនដល់គាត់ ដើម្បីទុកដោះស្រាយជីវភាព បានមួយចំណែកទៀតផង។

ស្ត្រីមេម៉ាយរូបនេះ បានបញ្ជាក់ថា គុណបំណាច់ដ៏ធំធេងទាំងនេះ រូបគាត់និងក្រុមគ្រួសារ ចងចាំជានិច្ច ដែលមិន អាចបំភ្លេចបានឡើយ ពិសេសគឺការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់ស្ថាប័នតុលាការ ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ជួយដល់រូបគាត់ ក្នុងការដោះយកម៉ូតូ ដែលជាមធ្យោបាយមួយយ៉ាងសំខាន់សម្រាប់ គ្រួសារ របស់គាត់ ដែលកំពុងជួបការខ្វះខាតផ្នែកជីវភាពរស់នៅ និងត្រូវការមធ្យោបាយ សម្រាប់រកស៊ីចិញ្ចឹមកូនៗ និង ម្តាយដែលមានវ័យចាស់ជរា ថែមទាំងងងឹតភ្នែកទៀតផងនោះ។

ស្ត្រីរូបនេះ ក៏បានថ្លែងអំណរគុណដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង នាយការិយាល័យនគរបាលចរា ចរណ៍ផ្លូវគោកខេត្ត និង លោកអធិការនគរបាលស្រុកបរិបូណ៌ ដែលបានជួយសម្រួលនូវឯកសារទាំងឡាយ និង បានប្រគល់ម៉ូតូមកឱ្យក្រុមគ្រួសាររបស់គាត់វិញសម្រាប់ប្រើប្រាស់ជាមធ្យោបាយ។

សូមរំលឹកថា បុរសជាប្តីរបស់ស្ត្រីមេម៉ាយកូន៣ខាងលើ ឈ្មោះហេង គង្គា អាយុ៣៦ឆ្នាំ បានជួបគ្រោះថ្នាក់ចរា ចរណ៍បណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ នៅលើផ្លូវ ជាតិលេខ៥ ដោយជនរងគ្រោះបានជិះម៉ូតូទៅបុកគូទរថយន្តរបស់កងរាជអាវុធហត្ថម្នាក់ ដែលរថយន្តនោះគេ ចតទុកចោលនៅលើផ្លូវជាតិ នៅពេលយប់នៅចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងបានស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ៕

RELATED ARTICLES